ជំនន់ទឹកភ្លៀងនៅប្រទេសតួកគី បានសម្លាប់មនុស្សយ៉ាងតិច៥នាក់ និង១១នាក់ទៀតកំពុងបាត់ខ្លួន

//s6.kh1.co/8c/8cd9b4f0ae7fa00e9cb6e15ac8b1d1459c861375.jpg
សង្គម

 ២៤-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ជំនន់ទឹកភ្លៀងនៅតំបន់សមុទ្រខ្មៅភាគខាងជើងរបស់ប្រទេស​តួកគី បានសម្លាប់មនុស្សចំនួន ៥នាក់ ​ទន្ទឹមនឹងនេះអាជ្ញាធរបាននឹងកំពុងស្វែងរកមនុស្សចំនួន​ ១១នាក់ផ្សេងទៀតដែលបានបាត់ខ្លួន​

អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក តាយ​យីប អ៊ែរ​ដូ​ហ្កា​ន (Tayyip Erdogan) បាននិយាយកាលពីថ្ងៃអាទិត្យថា ​ជំនន់ទឹកភ្លៀងនៅតំបន់សមុទ្រខ្មៅភាគខាងជើងរបស់ប្រទេស​តួកគី បានសម្លាប់មនុស្សយ៉ាងតិច ៥នាក់ ហើយ​ទន្ទឹមនឹងនេះ អាជ្ញាធរបាននឹងកំពុងស្វែងរកមនុស្សចំនួន​ ១១នាក់ផ្សេងទៀតដែលបានបាត់ខ្លួន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទឹកភ្លៀងបាន​ហូរនាំយក​រថយន្តជាច្រើនគ្រឿងនៅតាមដងផ្លូវទៅកប់ក្នុងភក់
ទឹកភ្លៀងបាន​ហូរនាំយក​រថយន្តជាច្រើនគ្រឿងនៅតាមដងផ្លូវទៅកប់ក្នុងភក់

គ្រោះទឹកជំនន់ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតានេះ បាន​ហូរនាំយកកម្ទេចកម្ទី និងរថយន្តជាច្រើនគ្រឿងនៅតាមដងផ្លូវទៅកប់ក្នុងភក់។ ហើយបើតាមខ្សែវីដេអូ​និងរូបភាពជាច្រើននៅក្នុងខេត្ត Giresun បានបង្ហាញឱ្យឃើញ​ពីសកម្មភាពអ្នកស្រុក​នាំគ្នាសម្អាតតាមដងផ្លូវ ​ខណៈ​ដែលគ្រឿងចក្រជាច្រើនទៀត បានឈូសឆាយកម្ទេចកម្ទីចេញ​។

មនុស្ស ១១នាក់ បាននឹងកំពុងបានខ្លួន
មនុស្ស ១១នាក់ បាននឹងកំពុងបានខ្លួន

ក្នុងសេចក្តីថ្លែងការណ៍មួយនៅទីក្រុងអ៊ីស្តង់ប៊ុលលោក អ៊ែរ​ដូ​ហ្កា​ន បាន​លើកឡើងយ៉ាងដូច្នេះថា៖

ចំពោះរបាយការណ៍ដំបូងដែលយើងទទួលបាន គឺមានមនុស្ស​ចំនួន ៥នាក់បានស្លាប់ ​ហើយ​ ១២នាក់ផ្សេងទៀត គឺបានរងរបួសដោយសារទឹកជំនន់នេះ​។ មិនតែប៉ុណ្ណោះ វាក៏បាន​បន្តវាយប្រហារទៅដល់ខេត្តជិតខាង​មួយទៀត ដូចជាខេត្ត Rize និងខេត្ត Trabzon ។

តាយ​យីប អ៊ែរ​ដូ​ហ្កា​ន
​គ្រឿងចក្របាន​កាយសម្អាតកម្ទេចកម្ទីចេញពីដងផ្លូវ
​គ្រឿងចក្របាន​កាយសម្អាតកម្ទេចកម្ទីចេញពីដងផ្លូវ

គួរជម្រាបដែរថា ជំនន់ទឹកភ្លៀងនេះ ក៏បានបណ្តាលឱ្យអគារចំនួន ១៧ខ្នងបាក់រលំទាំងស្រុង ចំណែក​ ៣៦១ខ្នងទៀតត្រូវរងការខូចខាត។ ហើយរហូតមកទល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះប្រមាណ ១,០០០នាក់ បាននឹងកំពុងបន្តស្វែងរកអ្នកដែលបានបាត់ខ្លួន៕

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T