សល់មួយខែទៀតសម្រាលកូន តែកុំមើលសម្រស់ អេន ជី នៅស្អាតក្រមុំមិនដូរ

//s6.kh1.co/b6/b612eea32d420d699b35ea9a83bd96fb2fe4ebf1.jpg
តារា & កម្សាន្ដ

 ២៤-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពិតជាស្អាតមិនចាញ់កាលនៅរូបរាងធម្មតានោះទេ! អេន ជី ពេលនេះ ទោះកំពុងពរពោះជិតសម្រាលមែន តែរូបរាង និងតែងខ្លួនវិញ នៅតែខ្ញង់ស្អាតក្រមុំៗសុំខ្មាស។

ភ្នំពេញ៖ ជាការពិតណាស់ ក្រោយរៀបការរស់នៅជាមួយស្វាមីយ៉ាងមានក្ដីសុខរយៈពេលជាច្រើនឆ្នាំនេះ យើងសង្កេតឃើញថា តារាចម្រៀង អេន ជី កំពុងត្រូវបានគេសរសើរគ្រប់គ្នាអំពីជីវិតដ៏សមប្រកបជាមួយនឹងស្វាមីចេះយកចិត្តទុកដាក់ផ្គាប់ផ្គន់គ្រប់បែបយ៉ាងមិនដែលឲ្យអាក់អន់ចិត្តឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត សម្រាប់រយៈពេលប៉ុន្មានខែ ដែលតារាស្រីរូបនេះ កំពុងពរពោះកូនក្នុងផ្ទៃទៀតសោត យើងក៏ឃើញថា អេន ជី ពិតជាទទួលបានទាំងសេចក្ដីសុខផ្លូវកាយ និងផ្លូវចិត្តផងដែរ ដែលទទួលបានភាពកក់ក្ដៅពីអ្នកនៅជុំវិញខ្លួនជាច្រើន ពិសេសនោះគឺស្វាមីជាទីស្រលាញ់របស់នាងផ្ទាល់តែម្ដង។

យ៉ាងណាមិញ បើយើងងាកមកចាប់អារម្មណ៍លើរូបរាង និងសម្រស់របស់តារាស្រីរូបនេះវិញ ទោះបីជាពេលនេះ នាងកំពុងពរពោះជិតគ្រប់ខែ ពោលគឺនៅសល់តែមួយខែទៀតប៉ុណ្ណោះ ដែលនិងត្រូវដល់ពេលសម្រាលទៅហើយ ប៉ុន្តែសម្រស់របស់ អេន ជី នៅតែស្រស់ស្អាត គយគន់មិនណាយដដែល ពិសេសការតុបតែងខ្លួន និងរាងដ៏តូចច្រឡឹងរបស់នាង គឺនៅតែខ្ញង់មិនចាញ់កាលនៅក្រមុំឡើយ។

ស្របគ្នានោះដែរ តាមរយៈរូបភាពជាច្រើនសន្លឹកដែល តារារូបនេះតែងបង្ហោះនៅលើបណ្ដាញសង្គមរបស់ខ្លួន តែងតែត្រូវបានមហាជនដែលជាអ្នកគាំទ្រ និយាយពីមាត់មួយទៅមាត់មួយសរសើរអំពីសម្រស់របស់នាងជាច្រើនផងដែរដោយសារតែ ទោះបីជាកំពុងពរពោះជិតសម្រាលក៏ដោយ តែតារារូបនេះនៅថែរក្សាខ្លួនប្រាណបានផូរផង់មិនឲ្យទាស់ភ្នែក ដូចអ្នកដែលកំពុងពរពោះដទៃនោះទេ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

អេន ជី និងស្វាមី
អេន ជី និងស្វាមី
អេន ជី
អេន ជី
អេន ជី
អេន ជី
អេន ជី
អេន ជី
អេន ជី
អេន ជី
អេន ជី
អេន ជី
អេន ជី
អេន ជី
អេន ជី
អេន ជី
អេន ជី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T