ក្រឡេកមើលមួយសន្ទុះស្មានតែជាកុលាបយក្ស ដែលឡោមព័ទ្ធដោយស្លឹកឈើពណ៌បៃតងខ្ចី ក៏ប៉ុន្តែ ការពីតទៅវាគឺជាព្យុះយក្សដ៏ធំមួយ ដែលផុសចេញពីភពព្រះសៅរិ៍ ហើយវានឹងកើតឡើងពេញមួយឆ្នាំ។

រូបភាព និងវីដេអូដែលបានថតចេញពីភពព្រះសៅរិ៍ផ្ទាល់នេះ ត្រូវបានអ្នកវិទ្យាសាស្រ្ដបកស្រាយថា ខ្យល់កំបុតត្បូងរាងដូចភ្នែកនេះ មានទំហំ ២,០០០គីឡូម៉ែត្រ បើប្រៀបទៅនឹងព្យុះនៅភពផែនដីយើង គឺធំជាង២០ដងឯនោះ។

Nasa បានឲ្យអ្នកវិទ្យាសាស្រ្ដនៅក្នុងយាន្ដអាវកាស ប្រើប្រាស់កាមេរ៉ាដ៏ទំនើប ថតយកប៉ូលខាងជើងនៃភពព្រះសៅរិ៍។ គេបានរកឃើញថា ពពកនៅតំបន់ដែលមានព្យុះ មានល្បឿន១៥០ម៉ែត្រក្នុង១វិនាទី ហើយវាមានរាងជាឆកោណ (៦ជ្រុង)។

នៅភពព្រះសៅរិ៍ អ្នកវិទ្យាសាស្រ្ដក៏បានប្រទះឃើញ ពពករាងស្រកាត្រីដ៏ធំ ហើយពពកទាំងនោះបានមកពីចំហាយទឹក ក្នុងបរិយាកាសនៃឧស្ម័នអ៊ីដ្រូសែន។ អ្នកវិទ្យាសាស្រ្ដឆ្ងល់ថា តើព្យុះនៅពភនេះយកចំហាយទឹកមកពីណា?

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ព្រឹត្តិការណ៍នេះ?





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]