លើក​នេះ Boy Pakorn ទម្លាយ​រឿង​ស្នេហា​រវាង​ប្អូន​បង្កើត​ខ្លួន​ និង​នារី​ម្នាក់​នេះ​ជា​សាធារណៈ​តែ​ម្តង​!​

//s6.kh1.co/d7/d70b2af09ff29cb632d21563b2e9611361a604d2.jpg
នារី

 ២៤-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Boy Pakorn ទម្លាយរឿងស្នេហារបស់ប្អូនបង្កើត និងគូស្នេហ៍

ថៃ៖ កាលពីថ្ងៃទី២០ ខែសីហា ប៉ុន្មានថ្ងៃមុននេះ តារាសម្តែងប្រុសលោក Boy Pakorn បានចូលរួមពិធីសម្ពោធរឿង​ភាគថ្មីរបស់​លោកផ្ទាល់តែម្តង។  ហើយនៅក្នុងកម្មវិធីនោះផងដែរ តារាសម្តែងរូបនេះក៏ឆ្លៀតទម្លាយរឿងប្អូនប្រុស​បង្កើត​គឺលោក Nong Thana ជាមួយនឹងតារាសម្តែងស្រីកញ្ញា Pearwah Nichaphat ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្លាមៗនោះ Boy Pakron ក៏បាននិយាយប្រាប់អ្នកសារព័ត៌មានថា រវាងប្អូនប្រុសលោក និងកញ្ញា Pearwah Nichaphat ពិតជាមានទំនាក់ទំនងនឹងគ្នាមែន។ មិនតែប៉ុណ្ណោះ លោកក៏បានបន្ថែមថា លោកក៏បានជួបកញ្ញា Pearwah រួចហើយ នាងជាក្មេងស្រីដ៏គួរឲ្យស្រលាញ់ណាស់ ថែមទាំងចុះសម្រុងជាមួយនឹងប្អូនប្រុស​របស់លោក​ទៀតផង។

ទោះជាយ៉ាងណា តារាសម្តែងប្រុសរូបនេះសុំមិនបកស្រាយ ឬនិយាយអ្វីច្រើនលើសពីនេះឡើយ។ ដូច្នេះលោកថា បើមានចម្ងល់អ្វី​អាចសាកសួរប្អូនប្រុសរបស់លោក Nong Thana និងកញ្ញា Pearwah បន្ថែមទៀតចុះ៕

  លោក Nong Thana
  លោក Nong Thana
  កញ្ញា Pearwah
  កញ្ញា Pearwah
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T