តោះ! មកស្គាល់គូស្នេហ៍តារាថៃចំនួន ៣ គូដែលមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេល ៧ ឆ្នាំ

//s6.kh1.co/4b/4b4cd98b65a0a139f7b0bc85296704c6d6a1d989.jpg
នារី

 ២៤-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គូស្នេហ៍តារាថៃចំនួន ៣ គូដែលមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេល ៧ ឆ្នាំ

ថៃ៖ នៅក្នុងសិល្បៈកម្សាន្តរបស់ប្រទេសថៃ គឺមានតារាប្រុសស្រីជាច្រើនគូបានស្រលាញ់គ្នារហូតដល់ដឹកដៃគ្នាចូលរោងការ សាងគ្រួសារដ៏មានសុភមង្គលជាមួយគ្នា ហើយក៏មានគូស្នេហ៍ខ្លះក៏បានដើរដល់ផ្លូវបំបែកផងដែរ។ បើងាកមកមើលគូស្នេហ៍ទាំង ៣គូនេះវិញគឺបានសាងទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជាង ៧ឆ្នាំមកហើយ ប៉ុន្តែនៅមិនទាន់សម្រេចចិត្តចូលរោងការនៅឡើយទេ។ មកស្គាល់ គូស្នេហ៍ទាំង ៣គូនេះទាំងអស់គ្នា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. លោក Mario Maurer និងកញ្ញា Junji Junjira

បើគិតទល់នឹងពេលនេះ រវាងតារាសម្តែងប្រុសលោក Mario Maurer និងតារាសម្តែងស្រីកញ្ញា Junji Junjira គឺមានទំនាក់ទំនងស្នេហាជាមួយគ្នាជិត ៧ ឆ្នាំហើយ។ កាលពីពេលថ្មីៗនេះ លោក Mario ក៏បានផ្តល់បទសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មានថា គាត់នៅមិនទាន់មានគម្រោងរៀបការនៅឡើយទេ រង់ចាំមើលពេលវេលាបន្តិចទៀតសិន។

លោក Mario Maurer និងកញ្ញា Junji Junjira
លោក Mario Maurer និងកញ្ញា Junji Junjira

២. លោក Pai Partith និងកញ្ញា Namtarn Pichukkana
រីឯគូស្នេហ៍រវាងលោក Pai Partith និងកញ្ញា Namtarn Pichukkana វិញក៏ស្វីតមិនធម្មតា ធ្វើឲ្យអ្នកគាំទ្រច្រណែនគ្រប់ៗគ្នា។ ហើយអ្នកទាំងពីរគឺមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជាង ៧ ឆ្នាំមកហើយ។  

លោក Pai Partith និងកញ្ញា Namtarn Pichukkana
លោក Pai Partith និងកញ្ញា Namtarn Pichukkana

៣. លោក Mark Prin និងកញ្ញា Kimmy Kimberley 

សម្រាប់គូស្នេហ៍ផ្អែមល្ហែមរវាងលោក Mark Prin និងកញ្ញា Kimmy Kimberley គិតមកទល់នឹងពេលនេះ ស្នេហារបស់អ្នកទាំងពីរគឺមានរយៈពេលជិត ៧ ឆ្នាំដែរហើយ។ លើសពីនេះទៅទៀត អ្វីដែលហ្វេនៗជូនពរ គឺចង់ឃើញ Mark Prin និង Kimberley ដឹកដៃគ្នាចូលរោងការក្នុងពេលឆាប់ៗនេះ៕

លោក Mark Prin និងកញ្ញា Kimmy Kimberley 
លោក Mark Prin និងកញ្ញា Kimmy Kimberley 
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T