មិនឲ្យអ្នកគាំទ្រខកបំណង! លើកនេះតារាសម្តែងល្បីៗ ១០រូប ចាប់ដៃគ្នាសម្តែងជាគូក្នុងរឿងភាគថ្មី

//s6.kh1.co/e3/e3c97357025c7f398fb47ea482e6313a38fd33d8.jpg
តារា & កម្សាន្ដ

 ២៤-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

លើកនេះតារាសម្តែងល្បីៗ ១០រូប ចាប់ដៃគ្នាសម្តែងជាគូក្នុងរឿងភាគថ្មី

ថៃ៖ អាចនិយាយបានថា លើកនេះអ្នកគាំទ្រក៏ដូចជាហ្វេនៗរបស់តារាថៃ ដែលកំពុងរង់ចាំតាមដានទស្សនារឿងភាគថៃថ្មីៗប្រាកដជាមិនខកបំណងតែម្តង។ រឿងភាគថៃថ្មីចំនួន ៥ ខាងក្រោមនេះ គឺសុទ្ធសឹងតែជាតារាប្រុសស្រីល្បីៗបានចូលរួមសម្តែងដែលរួមមានដូចជា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. លោក Film Thanapat និងកញ្ញា Bee Namthip

រឿងភាគថ្មីដែលមានចំណងជើងថា “Chan Cheu Bussaba” ជាការសម្តែងរវាងលោក Film Thanapat និងកញ្ញា Bee Namthip ដែលរឿងនេះកំពុងតែចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ONE 31 ។

លោក Film Thanapat និងកញ្ញា Bee Namthip
លោក Film Thanapat និងកញ្ញា Bee Namthip

២. លោក Pope Thanawat និងកញ្ញា Bella Ranee

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រឿងភាគថ្មីរបស់ប៉ុស្តិ៍លេខ៣ ដែលមានចំណងជើងថា “Roy Leh Marnya” ដែលសម្តែងដោយលោក Pope Thanawat និងកញ្ញា Bella Ranee គ្រោងនឹងចាក់ផ្សាយនៅក្នុងខែតុលា ឆ្នាំ ២០២០ ខាងមុខនេះហើយ។

លោក Pope Thanawat និងកញ្ញា Bella Ranee
លោក Pope Thanawat និងកញ្ញា Bella Ranee

៣. លោក Tono Pakin និងកញ្ញា Nychaa Nuttanicha

សម្រាប់រឿងភាគថ្មីមួយទៀតប្រចាំប៉ុស្តិ៍លេខ៣ គឺរឿង “Duang Jai Nai Montra” ដែលចូលរួមសម្តែងដោយលោក Tono Pakin និងកញ្ញា Nychaa Nuttanicha គឺទើបតែបញ្ចប់ការថតកាលពីពេលថ្មីៗនេះ ហើយក៏គ្រោងនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ឆាប់ៗនេះផងដែរ។

 លោក Tono Pakin និងកញ្ញា Nychaa Nuttanicha
 លោក Tono Pakin និងកញ្ញា Nychaa Nuttanicha

៤. លោក Pon Nawasch និងកញ្ញា Bua Nalinthip

ចំណែកឯតារាសម្តែងប្រុសលោក Pon Nawasch និងកញ្ញា Bua Nalinthip ក៏បានចាប់ដៃគូសម្តែងជាមួយគ្នាជាថ្មីម្តងទៀត ដែលរឿងនេះមានចំណងជើងថា "Praomook" ។ ហើយបើតាមឲ្យដឹងគឺរឿង ភាគនេះនឹងថតចប់ក្នុងពេលឆាប់ៗហើយ។

លោក Pon Nawasch និងកញ្ញា Bua Nalinthip
លោក Pon Nawasch និងកញ្ញា Bua Nalinthip

៥. លោក Mike Pattaradet និងកញ្ញា Mookda Narinrak

ដោយឡែក កាលពីឆ្នាំមុននេះលោក Mike Pattaradet និងកញ្ញា Mookda Narinrak ក៏បានសម្តែងរួមគ្នា ថែមទាំងទទួលបានប្រជាប្រិយភាពខ្លាំងគឺរឿង "Suparburoot Jorm Jon: Duang Jai Kabot" ។ សម្រាប់ឆ្នាំនេះវិញ ពួកគេទាំងពីរក៏បានចាប់ដៃគូសម្តែងជាមួយគ្នាវិញម្តងទៀតនៅក្នុងរឿងភាគថ្មីគឺរឿង “Ku Kaen San Ruk” ផងដែរ៕

លោក Mike Pattaradet និងកញ្ញា Mookda Narinrak
លោក Mike Pattaradet និងកញ្ញា Mookda Narinrak
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T