គួរឲ្យច្រណែន! តារាស្រី ៨រូប មិនត្រឹមតែបានស្វាមីជាសេដ្ឋី និងមហាសេដ្ឋីទេ តែថែមទាំងទទួលបានការថ្នាក់ថ្នមទៀត

//s6.kh1.co/45/450964331e61156bcc57d7c3606ca2f7f1d71b4b.jpg
នារី

 ២៤-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាស្រី ៨ដួង ដែលបានរៀបការជាមួយសេដ្ឋី និងមហាសេដ្ឋី

ថៃ៖ បើនិយាយពីតារាស្រី ៨រូបនេះ ប្រាកដជាមានប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រជាច្រើនបានស្គាល់រួចមកហើយ ព្រោះពួកគេសុទ្ធតែជាតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងយ៉ាងល្បីរន្ទឺតែម្តង។ គួរបញ្ជាក់ផងដែរថា សម្រាប់តារាស្រីទាំង ៨រូបនេះ មិនត្រឹមតែតែបានស្វាមីជាសេដ្ឋី និងមហាសេដ្ឋីតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងចេះថ្នាក់ថ្នម ដែលមើលទៅពិតជាមានក្តីសុខតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 តោះ! មកស្គាល់ពីតារាស្រីទាំង ៨រូបជានរណាខ្លះ?

១.  អ្នកនាង Nune Woranuch

តារាស្រី Nune Woranuch បានរៀបការជាមួយនឹងលោក Todd Piti កាលពីឆ្នាំ២០០៩។

អ្នកនាង Nune Woranuch និងស្វាមី
អ្នកនាង Nune Woranuch និងស្វាមី

២.  អ្នកនាង Aimee Morakot

សម្រាប់តារាស្រី Amiee Morakot វិញបានរៀបការជាមួយលោក James Jirayuth ក្នុងឆ្នាំ២០១៥។ ពួកគេទាំងពីរក៏មានកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ផងដែរ។ 

អ្នកនាង Aimee Morakot និងស្វាមី
អ្នកនាង Aimee Morakot និងស្វាមី

៣. អ្នកនាង Ning Panita

តារាស្រី Ning Panita បានភ្ជាប់ពាក្យជាមួយលោក Jin Jarin កាលពីនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១។ បច្ចុប្បន្ននេះ នាងមានកូនស្រីគួរឲ្យស្រលាញ់ម្នាក់។

 អ្នកនាង Ning Panita និងស្វាមី
 អ្នកនាង Ning Panita និងស្វាមី

៤. អ្នកនាង Noey Chotika

រីឯ តារាសម្តែងស្រី Noey Chotika ដែលមានសម្រស់ស្រស់ស្អាត និងលោក Arm Maneechy បានរៀបការជាមួយគ្នាកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ មកម្ល៉េះ។ បច្ចុប្បន្ននេះអ្នកនាង Noey Chotika មានកូនចំនួន ២នាក់ហើយ។

អ្នកនាង Noey Chotika និងក្រុមគ្រួសារ
អ្នកនាង Noey Chotika និងក្រុមគ្រួសារ

៥. អ្នកនាង Chompoo Araya

ដោយឡែកតារាស្រីល្បីឈ្មោះ អ្នកនាង Chompoo Araya វិញគឺបានរៀបការជាមួយនឹងលោក Nott Vitsarut កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥។ បច្ចុប្បន្ននេះ អ្នកនាងបានកូនប្រុសភ្លោះចំនួន ២នាក់។ 

អ្នកនាង Chompoo Araya និងស្វាមី
អ្នកនាង Chompoo Araya និងស្វាមី

៦. អ្នកនាង Tak Bongkod

បើតារាស្រី Tak Bongkod វិញបានរៀបការជាមួយនឹងលោក Chao Sua Boon Chai កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣។

 អ្នកនាង Tak Bongkod និងស្វាមី
 អ្នកនាង Tak Bongkod និងស្វាមី

៧. អ្នកនាង Margie Rasri

សម្រាប់អ្នកនាង Margie Rasri បានរៀបការជាមួយ Pok Passakorn កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។ បច្ចុប្បន្ននេះអ្នកទាំងពីរក៏មានកូនភ្លោះផងដែរ។

អ្នកនាង Margie Rasri និងស្វាមី
អ្នកនាង Margie Rasri និងស្វាមី

៨. អ្នកនាង Mew Nittha

រីឯតារាសម្តែងស្រី Mew Nittha វិញបានរៀបការជាមួយលោក Hi-So Shane នៅដើមឆ្នាំ២០២០ ថ្មីៗនេះ។ សព្វថ្ងៃនេះពួកគេទាំងពីរនៅមិនទាន់មានដំណឹងល្អនៅឡើយទេ៕

 អ្នកនាង Mew Nittha និងស្វាមី
 អ្នកនាង Mew Nittha និងស្វាមី
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T