រឿងរ៉ាវ ៩ យ៉ាងដែលអ្នកមិនធ្លាប់បានដឹងពីតារាសម្តែងរូបសង្ហា Kem Hussawee

//s4.kh1.co/96/96b18ed0d09a28b280d8627a222e822ef9d838b8.jpg
នារី

 ២៤-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រឿងរ៉ាវ ៩ យ៉ាងពីតារាសម្តែងកម្លោះសង្ហាលោក Kem Hussawee

ថៃ៖ ធ្លាប់តែឃើញតារាប្រុសរូបនេះ សម្តែងក្នុងរឿងភាគប្រចាំប៉ុស្តិ៍លេខ៧ ប៉ុន្តែមិនធ្លាប់បានដឹងពីរឿង រ៉ាវដែលទាក់ទងពីលោក Kem Hussawee សោះ។ ខាងក្រោមនេះ គឺជារឿងរ៉ាវ ៩យ៉ាង ពីកម្លោះសង្ហាវ័យក្មេងរូបនេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. លោ​ក Kem Hussawee កើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ ១៩៩៧ ។

២. បច្ចុប្បន្ន កម្លោះសង្ហារូបនេះមានកម្ពស់ ១៨០ សង់ទីម៉ែត្រ។

៣. តារាសម្តែងរូបនេះសិក្សានៅសាកលវិទ្យាល័យឈ្មោះ Dhurakij Pundit ក្នុងមហាវិទ្យាល័យ ផ្នែកធុរកិច្ច។

៤. មិត្តភក្តិជិតស្និទ្ធិបំផុតរបស់គាត់ គឺតារាសម្តែងលោក Euro Yotsawat

៥. លោក Kem Hussawee ចូលចិត្តលេងឧបករណ៍ភ្លេងហ្គីតា និងស្គរ។ មិនតែប៉ុណ្ណោះ លោកក៏ចូលចិត្តកីឡាវៃបុក និងជិះសេះផងដែរ។

៦. តារាសម្តែង ជាអាយដល និងរៀមច្បងដែលគាត់ចូលចិត្តជាងគេគឺលោក Weir Sukollawat

៧. លោកបានចុះកុងត្រាជាមួយប៉ុស្តិ៍ថៃលេខ៧ ក្នុងឆ្នាំ២០១៧ ។

៨. ហើយនៅក្នុងឆ្នាំ២០១៨ លោក Kem Hussawee បានសម្ដែងនៅក្នុងរឿងភាគទូរទស្សន៍ ដែលមានចំណងជើងថា “Hi-So Sa Orn” ។

៩. មិនតែប៉ុណ្ណោះ កាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានថតរឿងភាគជាច្រើនទៀត រហូតមកដល់ពេលនេះ លោក Kem Hussawee ក៏កំពុងតែថតរឿងភាគថ្មីមួយទៀតគឺរឿង “So Wayree” ជាមួយនឹងតារាសម្តែងស្រីកញ្ញា Mookda Narinrak ផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Kem Hussawee
Kem Hussawee
Kem Hussawee
Kem Hussawee
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T