រាជធានីភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ត្រូវបានប្តីហេង ស៊យវាយធ្វើបាបបង្ខំឱ្យ រកស៊ីលក់ខ្លួននៅតាម សួនច្បារវត្តភ្នំទាំងមានផ្ទៃពោះ ជាង១ខែ ហើយនាងបានជិះម៉ូតូឌុប រត់គេចខ្លួនកាលពីវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី២៩ មេសា ២០១៣ ទៅរកប៉ូលិសអង្គភាពគោលដៅទី៣ ឱ្យជួយអន្តរាគមន៍។
ស្ត្រីអភ័ព្វរូបនេះអាយុ១៩ឆ្នាំ ជាអតីតសន្តិសុខឯកជនមួយ មានទីលំនៅផ្ទះជួលម្តុំ វិហារអ៊ិស្លាមបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និងមានស្រុកកំណើត នៅភូមិក្បាលដំរី ឃុំគោកព្រិច ស្រុកគិរីវង់ ខេត្តតាកែវ ។

តាមមន្ត្រីប៉ូលិសអង្គភាព គោលដៅទី៣ ឱ្យដឹងថា នៅវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី២៩ មេសា ២០១៣ ស្ត្រីវ័យក្មេងម្នាក់នោះបានជិះ ម៉ូតូឌុបទាំងទឹកភ្នែកមករក ប៉ូលិសដែលប្រចាំការនៅ គល់ស្ពានជ្រោយចង្វាឱ្យ ជួយអន្តរាគមន៍ បន្ទាប់ពីប្រុសស្នេហ៍ បង្ខំឱ្យរកស៊ីផ្លូវភេទ ។

តាមស្ត្រីរងគ្រោះបានឱ្យ ដឹងទាំងទឹកភ្នែកថា នាងជាកូនកំព្រាតាំងពីតូច រស់នៅជាមួយជីដូនហើយមក ភ្នំពេញធ្វើការ ជាសន្តិសុខឯកជនមួយ ប្រមាណជិត១ឆ្នាំ នាងមានទំនាក់ទំនងស្នេហាលួចលាក់ ជាមួយជនជាតិ ចិនម្នាក់រហូតមានផ្ទៃពោះ គ្រាន់តែដឹងថា មានផ្ទៃពោះជនជាតិចិននោះ បានរត់គេចខ្លួនបាត់ទៅ ។ លុះក្រោយមកប្រមាណ កន្លះខែមុនក៏ បានជួបជាមួយបុរសម្នាក់ទៀត ឈ្មោះរ័ត្ន អាយុ២៦ឆ្នាំ ជាទាហាន ហើយបានរួមរស់ជាមួយគ្នា ។ ការរស់នៅជាមួយ ប្តីហេងស៊យនោះ មិនបានធ្វើឱ្យជីវិត នាងមានសេចក្តីសុខនោះទេ ត្រូវប្រុសស្នេហ៍វាយបង្ខំ ឱ្យរកស៊ីផ្លូវភេទ ដើម្បីយកប្រាក់មកឱ្យផឹកស៊ី និងជក់គ្រឿងញៀន៕


បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]