ប្រពន្ធល្អ សុខចិត្តប្រថុយប្រថាន ជិះទូកពោងទៅប្រមូលប្រដាប់លេងរបស់ប្ដី នៅពេលទឹកជំនន់ខ្លាំង (មានវីដេអូ)

//s4.kh1.co/61/6127b85143b056b3abf1abf10ea3cab8f4d64e90.png
សង្គម

 ២៣-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ស្ត្រីម្នាក់ មិនបញ្ចេញឈ្មោះ បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមចិន Weibo កោតសរសើរយ៉ាងខ្លាំង ទៅនឹងទង្វើដែលគាត់បានធ្វើដើម្បីស្វាមី

ចិន៖ ប្រិយមិត្តអ្នកអានមួយចំនួន ប្រាកដជាបានជ្រាបខ្លះៗហើយ អំពីស្ថានភាពទឹកជំនន់នៅទីក្រុង Chongqing ប្រទេសចិន ដែលបណ្ដាលឲ្យប្រជាពលរដ្ឋជាច្រើន ត្រូវជម្លៀសទៅរកកន្លែងសុវត្ថិភាព និងហាងផ្សេងទៀតៗត្រូវផ្អាកដំណើរការផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ មានស្ត្រីម្នាក់ មិនបញ្ចេញឈ្មោះ បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមចិន Weibo កោតសរសើរយ៉ាងខ្លាំង ទៅនឹងទង្វើដែលគាត់បានធ្វើដើម្បីស្វាមី។

ប្រភពបានឲ្យដឹងថា ស្ត្រីរូបនោះ រួមទាំងស្វាមី គឺជាអ្នកគាំទ្រយ៉ាងខ្លាំងទៅលើប្រដាប់លេងបែបតួអង្គគំនូរជីវចលជប៉ុន។ ហើយស្វាមីរបស់គាត់ បានបង្ខំចិត្តបោះបង់ប្រដាប់លេងទាំងអស់ចោលនៅផ្ទះ ដោយសារតែមិនចេះហែលទឹកទៅប្រមូល។ យ៉ាងណាមិញ ស្ត្រីជាប្រពន្ធ អាចហែលទឹកបានឆ្ងាយ និងសម្រេចចិត្តជិះទូកពោង ទៅប្រមូលគ្រប់ប្រដាប់លេងទាំងអស់ឲ្យស្វាមី មកកាន់ទីទួលសុវត្ថិភាពវិញ ដោយមានស្នាមរបួសបន្ដិចប៉ុណ្ណោះនៅត្រង់ម្រាមដៃ។

ហើយវីដេអូដែលបង្ហាញពីសកម្មភាពស្ត្រីជាប្រពន្ធក្នុងថ្ងៃនោះ ទទួលបានភាពល្បីល្បាញ និងមានអ្នកចុចចូលទស្សនាយ៉ាងច្រើនផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពក្នុងថ្ងៃនោះ
សកម្មភាពក្នុងថ្ងៃនោះ
សកម្មភាពក្នុងថ្ងៃនោះ
សកម្មភាពក្នុងថ្ងៃនោះ
ប្រដាប់លេងទាំងអស់របស់ស្វាមី
ប្រដាប់លេងទាំងអស់របស់ស្វាមី
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T