ប៉េកាំង៖ យោងតាមរដ្ឋបាលជាតិអវកាសចិន ហៅកាត់ CNSA បានឱ្យដឹងថា ប្រទេសចិនបានទទួលជោគជ័យ ក្នុងបេសកកម្មបាញ់បង្ហោះផ្កាយរណបអង្កេតផែនដីថ្មីមួយ ដែលមានឈ្មោះថា Gaofen-9 05 ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ជីវក្វាន (Jiuquan) នៅភាគពាយព្យប្រទេសចិន​ កាលពីវេលាម៉ោង ១០:២៧នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) នាថ្ងៃអាទិត្យនេះ។

ផ្កាយរណបអង្កេតផែនដី Gaofen-9 05

ផ្កាយរណប Gaofen-9 05 ត្រូវបានបាញ់បង្ហោះឡើងទៅ​កាន់​គន្លង​តារាវិថី តាមរយៈការប្រើប្រាស់រ៉ុក្កែត​ Long March-2D ហើយផ្កាយរណបនេះនឹងត្រូវបានប្រើប្រាស់ជាចម្បង សម្រាប់ការវាស់ស្ទង់ដីធ្លី ការធ្វើផែនការទីក្រុង ការរចនាបណ្តាញផ្លូវថ្នល់ ការប៉ាន់ស្មានទិន្នផលដំណាំ ការការពារនិងកាត់បន្ថយគ្រោះមហន្តរាយ ក៏ដូចជាការផ្តល់ព័ត៌មានសម្រាប់​គម្រោងសាងសង់​នៃគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ។

ផ្កាយរណប​ Gaofen-9 05 ត្រូវបានបាញ់បង្ហោះឡើងកាលពីព្រឹកថ្ងៃអាទិត្យនេះ

គួរបញ្ជាក់ដែរថា ការបាញ់បង្ហោះផ្កាយរណបកាលពី​ព្រឹកថ្ងៃអាទិត្យនេះ គឺជាការបាញ់បង្ហោះផ្កាយរណបលើកទី៣៤៣ ​តាមរយៈការប្រើប្រាស់គ្រាប់រ៉ុក្កែតប្រភេទ Long March ៕

ផ្កាយរណប​ Gaofen-9 05  ត្រូវបានបាញ់បង្ហោះឡើង​ ដោយប្រើប្រាស់រ៉ុក្កែត​ Long March-2D

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ