អង្គការណាសាទើបប្រកាសថា អាចម៍ផ្កាយមួយនឹងហោះសំដៅមកកាន់ផែនដី នៅខែវិច្ឆិកាខាងមុខនេះ

//s6.kh1.co/4d/4d1bd4699a45732660471b3fa23a84a4b5ab5dab.jpg
បច្ចេកវិទ្យា

 ២៣-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អង្គការណសានិយាយថា វាអាចផ្ដល់ផលប៉ះពាល់ចំនួន៣ ប៉ុន្តែបើផ្អែកលើការសង្កេត២១ដង ដែលមានរយៈពេលជិត១៣ថ្ងៃ ទីភ្នាក់ងារអវកាសមួយនេះបានកំណត់ថា...

អាមេរិក៖ អង្គការណាសាបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា អាចម៍ផ្កាយមួយនឹងហោះសំដៅមកកាន់ផែនដី ពោលគឺមួយថ្ងៃមុនថ្ងៃបោះឆ្នោតនៅសហរដ្ឋអាមេរិក ប៉ុន្តែឱកាសនៃផលប៉ះពាល់គឺតិចជាងមួយភាគរយ។ ក្រុមអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះឲ្យវាថា 2018VP1 ហើយទិន្នន័យបានបង្ហាញថា វាមានអង្កត់ផ្ចិត០.០០២គីឡូម៉ែត្រ នេះបើយោងតាមអង្គការណាសា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គអវកាសមួយនេះត្រូវបានគេរកឃើញដំបូង នៅឯមន្ទីរអង្កេតតារាសាស្ត្រ Palomar Observatory រដ្ឋកាលីហ្វរញ៉ា ក្នុងឆ្នាំ២០១៨។ អង្គការណាសានិយាយថា វាអាចផ្ដល់ផលប៉ះពាល់ចំនួន៣ ប៉ុន្តែបើផ្អែកលើការសង្កេត២១ដង ដែលមានរយៈពេលជិត១៣ថ្ងៃ ទីភ្នាក់ងារអវកាសមួយនេះបានកំណត់ថា អាចម៍ផ្កាយមួយនេះនឹងមិនផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។

រូបតំណាង
រូបតំណាង

ទិន្នន័យបានបង្ហាញថា ឱកាសនៃការបុកទង្គិចផែនដីរបស់យើង គឺមានត្រឹមតែ០.៤១ភាគរយប៉ុណ្ណោះ។ អាចម៍ផ្កាយមួយនេះនឹងហោះឆ្លងកាត់ផែនដី នៅថ្ងៃទី២​ ខែវិច្ឆិកា ដែលមុនមួយថ្ងៃនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់អាមេរិក។ យ៉ាងណាមិញ សារព័ត៌មាន CNN បានទាក់ទងទៅកាន់អង្គការណាសាដើម្បីទទួលបានព័ត៌មានបន្ថែម ប៉ុន្តែមិនទទួលបានការឆ្លើយតបនោះទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T