គាបសង្កត់គេពេក ពេលនេះកម្មវិធីតិកតុក ចាប់ផ្ដើមចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងនឹងលោក ត្រាំ វិញហើយ

//s4.kh1.co/fe/fea59a5227ef10d9078efa221d1f6573bc3d92cb.jpg
បច្ចេកវិទ្យា

 ២៣-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រជាប្រិយភាពរបស់តិកតុកបានផ្ទុះឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជាពិសេសក្នុងស្រទាប់យុវវ័យ ហើយវាត្រូវបានទាញយកជាងមួយពាន់លានដង នៅជុំវិញពិភពលោក។

អាមេរិក៖ កម្មវិធីវីដេអូរបស់ចិនតិកតុក កំពុងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីប្រឆាំងនឹងការហាមឃាត់របស់ប្រធានាធិបតី ដូណាល់ ត្រាំ។ បទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ បានហាមឃាត់ការធ្វើជំនួញជាមួយក្រុមហ៊ុន ByteDance របស់តិកតុក ចាប់ពីពាក់កណ្ដាលខែកញ្ញា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមមន្ត្រីនៅរដ្ឋវ៉ាស៊ីនតោនមានការព្រួយបារម្ភថា ក្រុមហ៊ុននេះអាចបញ្ជូនទិន្នន័យអ្នកប្រើប្រាស់អាមេរិក ទៅរដ្ឋាភិបាលចិន។ កម្មវិធីចែករំលែកវីដេអូខ្លីមួយនេះមានអ្នកប្រើប្រាស់សកម្មនៅអាមេរិក ចំនួន៨០លាននាក់។ តិកតុកនិយាយថា ខ្លួនបានព្យាយាមទាក់ទងជាមួយរដ្ឋាភិបាលរបស់លោក ត្រាំ អស់រយៈពេលជិតមួយឆ្នាំហើយ ប៉ុន្តែបានជួបកង្វះខាតនៃនីតិវិធីត្រឹមត្រូវ និងរដ្ឋាភិបាលដែលមិនយកចិត្តទុកដាក់លើអង្គហេតុ។

កម្មវិធីតិកតុកគ្រប់គ្រងដោយក្រុមហ៊ុន ByteDance របស់ចិន
កម្មវិធីតិកតុកគ្រប់គ្រងដោយក្រុមហ៊ុន ByteDance របស់ចិន

តិកតុករំពឹងថា វិធានការតាមផ្លូវច្បាប់នឹងចាប់ផ្ដើមនៅសប្ដាហ៍នេះ។ កាលពីថ្ងៃសុក្រ ជនជាតិចិនកាត់អាមេរិកមួយក្រុមបានដាក់ពាក្យបណ្ដឹងដាច់ដោយឡែកមួយ ប្រឆាំងនឹងការហាមឃាត់របស់ប្រធានាធិបតី ទៅលើកម្មវិធីបណ្ដាញសង្គម WeChat ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិនឈ្មោះ Tencent។

ប្រជាប្រិយភាពរបស់តិកតុកបានផ្ទុះឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជាពិសេសក្នុងស្រទាប់យុវវ័យ ហើយវាត្រូវបានគេទាញយកជាងមួយពាន់លានដង នៅជុំវិញពិភពលោក។ ប៉ុន្តែលោក ត្រាំ​ បានអះអាងថា ប្រទេសចិនអាចប្រើកម្មវិធីនេះ ដើម្បីតាមដានទីតាំងរបស់នយោជិកសហព័ន្ធ ប្រមូលព័ត៌មានសម្រាប់គំរាមរកប្រយោជន៍ ឬក៏ស៊ើបការណ៍លើក្រុមហ៊ុននានា។ លោក ត្រាំ បាននិយាយថា កំណើននៃកម្មវិធីទូរសព្ទត្រូវបានអភិវឌ្ឍនិងគ្រប់គ្រងដោយក្រុមហ៊ុនចិន បានគំរាមកំហែងដល់សន្តិសុខជាតិ គោលនយោបាយបរទេស និងសេដ្ឋកិច្ចរបស់អាមេរិក៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T