គួរឲ្យសរសើរ ក្រោយលាចាសិក្ខាបទ និងត្រឡប់មកកាន់វិស័យសិល្បៈវិញ អន្ទិតវីត បានធ្វើរឿងមួយនេះ

//s6.kh1.co/df/df6ca70aa695191a058fe3721a1fe654d9771a6c.jpg
តារា & កម្សាន្ដ

 ២៣-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីម្សិលមិញនេះ លោកបង ដេវីត បានធ្វើឲ្យហ្វេនៗជាច្រើនមានភាពសប្បាយរីការាយក្រោយ លាចាសិក្ខាបទ និងត្រឡប់មកកាន់វិស័យសិល្បៈវិញ។

បាត់ដំបង៖ មួយរយៈកន្លងទៅថ្មីៗនេះ លោកបង ងួន ចាន់ដេវីត បានសម្រេចចិត្តផ្អាកពីការងារសិល្បៈមួយរយៈធំ ដើម្បីទៅបួសធ្វើជាព្រះសង្ឃនៅក្នុងវត្តល្អាងកង្កែប ក្នុងខេត្តបាត់ដំបង។ ក្រោយហ្ចេនៗជាច្រើនបានដឹងដំណឹងទាំងនេះ ពួកគេមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏បានសរសើរពីទឹកចិត្តលោកបងដែលមានចិត្តជ្រះថ្លា ដើរលើផ្លូវព្រះធម៌ ដើម្បីភាពស្ងប់ស្ងាត់ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត បន្ទាប់ពីបួសអស់រយៈពេលមួយខែមកនេះ ស្រាប់តែម្សិលមិញនេះ លោកបង ដេវីត បានលាចាសិក្ខាបទ និងត្រឡប់មកកាន់វិស័យសិល្បៈ ហើយបង្ហាញនៅស្នាដៃថ្មីៗជូនដល់អ្នកគាំទ្រដែលកំពុងរង់ចាំបទចម្រៀងថ្មីៗ មិនតែប៉ុណ្ណោះ ហ្វេនៗ ក៏បានសម្ដែងនៅក្ដីសប្បាយរីករាយ និងទទួលស្វាមគមន៍ អន្ទិត ដេវីត គ្រប់ៗគ្នាតែម្ដង។

ជាក់ស្ដែង ក្រោយលាចាសិក្ខាបទ ដើម្បីត្រឡប់មកកាន់ភ្នំពេញវិញ អន្ទិត ដេវីត បានធ្វើរឿងមួយគួរឲ្យសរសើរតែម្ដង ដោយអន្ទិត ដេវីត បាននាំយលថវិកា និងសម្ភារៈប្រើប្រាស់ដូចជា អង្ករ និងរបស់មួយចំនួនទៀត យកទៅចែកជូនដល់ចាស់ៗផងដែរ។ គួរបញ្ជាក់ផងដែរថា អន្ទិត ដេវីត ពេលនេះបានលាចាសិក្ខាបទហើយ បន្ទាប់ពីបួសធ្វើជាព្រះសង្ឃអស់រយៈពេលមួយខែកន្លងមក ដើម្បីភាពស្ងប់ស្ងាត់ និងបំពេញបំណងខ្លួនរួចមក៕

សូមទស្សនារូបភាពខាងក្រោម៖ 

   អន្ទិត ងួន ចាន់ដេវីត
   អន្ទិត ងួន ចាន់ដេវីត
រូបភាព  អន្ទិត ងួន ចាន់ដេវីត កាលនៅបួសជាព្រះសង្ឃ
រូបភាព  អន្ទិត ងួន ចាន់ដេវីត កាលនៅបួសជាព្រះសង្ឃ
រូបភាព  អន្ទិត ងួន ចាន់ដេវីត កាលនៅបួសជាព្រះសង្ឃ
រូបភាព អន្ទិត ងួន ចាន់ដេវីត កាលនៅបួសជាព្រះសង្ឃ
រូបភាព អន្ទិត ងួន ចាន់ដេវីត 
រូបភាព អន្ទិត ងួន ចាន់ដេវីត 
រូបភាព អន្ទិត ងួន ចាន់ដេវីត 
រូបភាព អន្ទិត ងួន ចាន់ដេវីត 
រូបភាព អន្ទិត ងួន ចាន់ដេវីត 
រូបភាព អន្ទិត ងួន ចាន់ដេវីត 
រូបភាព អន្ទិត ងួន ចាន់ដេវីត និង កញ្ញា ទេព បូព្រឹក្ស
រូបភាព អន្ទិត ងួន ចាន់ដេវីត និង កញ្ញា ទេព បូព្រឹក្ស
រូបភាព អន្ទិត ងួន ចាន់ដេវីត 
រូបភាព អន្ទិត ងួន ចាន់ដេវីត 
ងួន ចាន់ដេវីត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T