ក្រុមសកម្មប្រយុទ្ធ Hezbollah ​បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល

//s6.kh1.co/75/75905d78781083beae8f7a75ffad5479f4a8ac07.jpg
សង្គម

 ២៣-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមសកម្មប្រយុទ្ធហេប៊ូឡា (Hezbollah) របស់ប្រទេសលីបង់បាននិយាយថា ខ្លួនបានទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល បន្ទាប់ពីវាបានហោះរំលោភចូលដែនអាកាសប្រទេសលីបង់

បៃរូត៖​ ក្រុមសកម្មប្រយុទ្ធហេប៊ូឡា (Hezbollah) របស់ប្រទេសលីបង់បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល បន្ទាប់ពីវាបានហោះរំលោភចូលដែនអាកាសប្រទេសលីបង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហេ​ប៊ូ​ឡា​បានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានហោះរំលោភមកលើដែនអាកាសប្រទេសលីបង់ នៅជិតភូមិ​ Ayta ash Shab ស្ថិតនៅចម្ងាយប្រហែល ១គីឡូម៉ែត្រ ពីតំបន់​​ភាគឦសាន​ព្រំដែនអ៊ីស្រាអែល។

យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអ៊ែល
យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអ៊ែល

ក្រុមសកម្មប្រយុទ្ធនិងជាគណបក្សនយោបាយហេ​ប៊ូ​ឡា ដែលមានមូលដ្ឋាននៅប្រទេសលីបង់នេះ បាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល ដែលត្រូវបានបាញ់ទម្លាក់នេះ គឺ​កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់គេ។ ទន្ទឹមនឹងនេះ កងកំលាំងការពារជាតិអ៊ីស្រាអែលក៏បានឱ្យដឹងដែរថា យន្តហោះរបស់ពួកគេបានធ្លាក់នៅលើទឹកដីប្រទេសលីបង់ កំឡុងពេលប្រតិបត្តិការនៅតាមព្រំដែន​។

គួរឱ្យដឹងដែរថា ភាពតានតឹងរវាងអ៊ីស្រាអែលនិងលីបង់បានកើនឡើង​ខ្លាំង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហេ​ប៊ូ​ឡាបានប្រកាសថា សមាជិកម្នាក់របស់ខ្លួន ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូងរដ្ឋធានីដាម៉ាសរបស់ប្រទេសស៊ីរីកាលពីខែកក្កដា។ ហើយដើម្បីជាការឆ្លើយតប ក្រុមហេ​ប៊ូ​ឡាបានចេញការព្រមានជាផ្លូវការ​ថានឹងធ្វើការសងសឹកវិញ ស្របពេលដែលអ៊ីស្រាអែល កំពុងបង្កើនវត្តមានយោធារបស់ខ្លួន នៅតាមព្រំដែន​ជាប់ប្រទេសលីបង់និងស៊ីរី៕

ក្រុមសកម្មប្រយុទ្ធហេប៊ូឡា បានបាញ់ទម្លាក់យន្តហោះអ៊ីស្រាអ៊ែលនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ
ក្រុមសកម្មប្រយុទ្ធហេប៊ូឡា បានបាញ់ទម្លាក់យន្តហោះអ៊ីស្រាអ៊ែលនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T