យោងតាមគេហទំព័រ DailyMail បានអោយដឹងថា មានបុរសម្នាក់ ជក់ចិត្ត ថតសកម្មភាពកូនស្រីភ្លោះ ដែលគួរអោយស្រលាញ់ របស់គាត់ តាំងពីកើត រហូតដល់បច្ចុប្បន្ន។

លោក Geoff Black ជាអ្នកធ្វើការនៅធនាគារ រស់នៅ Sacramento សហរដ្ឋអាមេរិក តែងតែចំណាយពេលទំនេរពីការងារ ថតរូប កូនស្រីភ្លោះ ដែលមានឈ្មោះJamisen និង Jacksen អាយុ ៤ឆ្នាំ។

គាត់បានចាប់ផ្តើមប្រើ កាមេរ៉ា ដំបូង ម៉ាក Nikon 90 នៅពេលកូនស្រីទាំងពីរនោះកើត ហើយក្រោយមក គាត់ ក៏ថតរូប ពួកនាងរហូតមក។ មកទល់ពេលនេះ គាត់បានប្រើ កាមេរ៉ាអស់ចំនួន ១៤ គ្រឿង ប៉ុន្តែ គាត់ បានទទួល  វីដេអូ និងរូបថតគួរអោយស្រលាញ់ ជាច្រើនសន្ឋឹកសន្ឋាប់។

លោក Geoff បាននិយាយថា រូបថតទាំងអស់នោះ សំរាប់ខ្លួនគាត់ និង សំរាប់គ្រួសាររបស់គាត់។ លើសពីនេះ គាត់ថែមទាំង បង្ហោះ រូបថតទាំងអស់នោះ ទៅក្នុង បណ្តាញសង្គម Flickr ទៀតផង។ លោក Geoff បញ្ជាក់ថា គាត់សម្រេចចិត្ត ទិញកាមេរ៉ា បន្ទាប់ពីមិត្តរបស់គាត់ តែងតែផ្ញើររូបកូនៗរបស់ពួកគាត់ តាមទូរសព្ទ័ដៃ ហើយ ចំណងចំណូលចិត្តថតរូបរបស់គាត់ បានកើតឡើង បន្ទាប់ពីកូនស្រីភ្លោះទាំងពីរនាក់ នោះចាប់កំណើតផងដែរ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះរូបកូនស្រីភ្លោះទាំងពីរនាក់នេះ?




























ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]