សុភ័ក្រ កុសុម៉ា លេងឈុតលឿងបែបនេះ កាន់តែប្លែកភ្នែក

//s4.kh1.co/cf/cf2da73a1d850ffedad0930092425f434049e627.jpg
តារា & កម្សាន្ដ

 ២៣-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មួយរយៈចុងក្រោយមកនេះ យើងសង្កេតឃើញថា កញ្ញា សុភ័ក្រ កុសុម៉ា កាន់តែវិវត្តន៍ខ្លួនជាងមុន ដោយការលេងស្តាយ៍តែងខ្លួនបែបស៊ីវិល័យ និងស្រស់ឆើតឆាយជានិច្ច។

ភ្នំពេញ៖ អាចនិយាយបានថា កញ្ញា សុភ័ក្រ កុសុម៉ា ជាតារាស្រីមួយរូបដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនគ្រប់ទិសទី ដោយតារារូបនេះ តែងតែធ្វើឲ្យមហាជនមានភាពសប្បាយរីករាយជានិច្ច តាមរយៈការកាយវិកា និងពាក្យសម្ដីលេងសើចជាដើម។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះក៏កាន់តែមានប្រជាប្រិយភាពខ្លាំងជាមុន បន្ទាប់ពីចាប់យកអាជីពជាពិធីការិនីអស់ជាច្រើនឆ្នាំកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកទៅមើលពីរូបសម្រស់មួយរយៈចុងក្រោយនេះ ឃើញថាតារាស្រីពូកែវោហាស័ព្ទរូបនេះ កាន់តែមានរូបសម្ផស្សស្រស់ស្អាតផូរផង់ជាងមុនផងដែរ។ ជាពិសេស បើការលេងស្ទាយ៍តុបតែងខ្លួនវិញ ក៏មានភាពទាក់ទាញខ្លាំងទៀតផង បើទោះបីតារារូបនេះ មានសម្បុរខ្មៅស្រអែម តែរាល់ពេលដែលនាងរៀបចំខ្លួនម្ដងៗពិតជាលេចធ្លោ ស្រស់សោភាតែម្ដង។

ម្យ៉ាងវិញទៀត រាល់សម្លៀកបំពាក់ដែលនាងបានស្លៀកក្នុងរយៈពេលចុងក្រោយនេះ សុទ្ធសឹងតែមានពណ៌ឆើតឆាយទាក់ភ្នែក ហើយថ្មីៗនេះ កញ្ញា សុភ័ក្រ កុសុម៉ា បានធ្វើឲ្យហ្វេនៗជាច្រើនភ្លឹកនឹងសម្រស់របស់របស់នាងជាថ្មី ដោយតារាស្រីរូបនេះបានតុបតែងខ្លួនយ៉ាងប្លែកខុសពីរាល់ដង ជាមួយឈុតពណ៌លឿង និងមានសក់ពណ៌លឿងផងដែរ។ ក្រោយស្លៀកមួយឈុតនេះ មើលទៅនាងពិតជាស្រស់ស្អាតប្លែកថែមមួយកម្រិតទៀត ដោយមើលមួយភ្លែតសឹងតែមិនស្គាល់ទៀតផង។

ក្នុងនោះដែរ បន្ទាប់ពីហ្វេនជាច្រើនឃើញរូបភាពជាច្រើនសន្លឹកនេះរួច ពួកគេបានចូលទៅ Comment សរសើរពីរូបសម្រស់របស់នាងស្ទើរតែគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖​

  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
សុភ័ក្រ កុសុម៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T