ញឹកញាប់ពេក! បុរសម្នាក់ ទ្រាំលែងបាន យកថង់ផ្លាស្ទិកខ្មៅរុំជុំវិញរថយន្ដរបស់អ្នកជិតខាង ព្រោះតែចតផ្ដេសផ្ដាស

//s6.kh1.co/13/13a6b849e40afad4d2d250564addf7adf685b89d.jpg
សង្គម

 ២៣-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បុរសម្នាក់មានឈ្មោះថា Tobe Bailey បានផ្ដល់មេរៀនទៅដល់អ្នកជិតខាងម្នាក់ ក្រោយពីចតរថយន្ដចោលនៅកន្លែងរបស់គាត់។

អង់គ្លេស៖ បុរសម្នាក់មានឈ្មោះថា Tobe Bailey វ័យ៤៩ឆ្នាំ មកពីទីប្រជុំជន Margate បានផ្ដល់មេរៀនទៅដល់អ្នកជិតខាងម្នាក់ ក្រោយពីចតរថយន្ដចោលនៅកន្លែងរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់លោក Bailey បានឲ្យដឹងថា សព្វថ្ងៃនេះ គាត់រស់នៅលើបណ្ដាយផ្លូវមួយដែលមានផ្ទះក្បែរៗគ្នាចំនួន២៦ផ្ទះ និងកន្លែងចតរថយន្ដចំនួន២៤កន្លែង។ គាត់និងប្រពន្ធបានចំណាយប្រាក់មួយចំនួនកាលពីឆ្នាំមុន ដើម្បីគូសសញ្ញាកន្លែងចតឲ្យបានត្រឹមត្រូវផ្ទាល់ខ្លួន និងដាក់ស្លាកសញ្ញាហាមចតផ្ដេសផ្ដាស។ តែបើទោះជាយ៉ាងណាក្ដី ក៏នៅតែមានអ្នកចតរថយន្ដផ្ដេសផ្ដាសដដែល។

ហើយថ្មីៗនេះ មានរថយន្ដមួយគ្រឿង បានចតនៅកន្លែងរបស់គាត់ ដែលធ្វើឲ្យគាត់រួមទាំងកូនស្រីរបស់គាត់ រកកន្លែងចតរថយន្ដមិនបាន។ ឃើញដូច្នេះ គាត់ក៏បានសរសេរអក្សរលើក្រដាសមួយសន្លឹក និងយកទៅដាក់លើកញ្ចក់រថយន្ដខាងមុខ ដោយប្រាប់ឲ្យម្ចាស់រថយន្ដថយរថយន្ដចេញ។ 

បន្ទាប់ពីទទួលទានអាហារពេលល្ងាចរួច លោក Bailey នៅតែឃើញរថយន្ដនោះចតកន្លែងដដែល ទើបគាត់សម្រេចចិត្តយកថង់ផ្លាស្ទិកខ្មៅរុំជុំវិញរថយន្ដស្ទើរតែជិតឈឹងទាំងស្រុង។

យ៉ាងណាមិញ ក្រោយពីរុំរួចមក ម្ចាស់រថយន្ដ បានចេញមកក្រៅ ដែលនាងគឺជាអ្នកជិតខាងវ័យក្មេងរបស់លោក Bailey ហើយនាងមិនបានខឹងសម្បារឡើយ តែនាងបានអស់សំណើចយ៉ាងខ្លាំង និងសន្យាថានឹងមិនចតផ្ដេសផ្ដាសទៀតទេ។ ចំណែកឯរថយន្ដវិញ មិនមានការខូចខាតអ្វីឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

លោក Bailey
លោក Bailey
រថយន្ដដែលរុំថង់ផ្លាស្ទិក
រថយន្ដដែលរុំថង់ផ្លាស្ទិក
រថយន្ដដែលរុំថង់ផ្លាស្ទិក
រថយន្ដដែលរុំថង់ផ្លាស្ទិក
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T