ហ្វេនបើកភ្នែកធំៗ លើកទី១ ឱក សុគន្ធកញ្ញា លេងឈុតប៊ីគីនី យ៉ាងស៊ិចស៊ីបែបនេះ

//s4.kh1.co/f2/f2036b8245ed85efa81c00390c21e15966b418c4.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ស្អាតប្លែកខ្លាំង ពេល អ្នកនាង ឱក សុគន្ធកញ្ញា តែងខ្លួនបែបនេះ ទៅលេងសមុទ្រ មានភាពទាក់ទាញ ថែមទាំងកាន់តែស៊ីចស៊ីទៀតផង

ព្រះសីហនុ៖ ថ្វីត្បិតកំពូលតារាចម្រៀងស្រីជួរមុខក្នុងផលិតកម្ម រស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា​ បានសាងគ្រួសារ យ៉ាងមានសុភមង្គលហើយក្តី ក៏តារាស្រីរូបនេះ នៅតែមានប្រជាប្រិយភាពដដែល ជាពិសេសនោះ បទចម្រៀងដែលបានចេញមកជាហូរហែរ សុទ្ធសឹងតែទទួលការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់មហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ឆ្លៀតឱកាសថ្ងៃឈប់សម្រាក ដោយទំនេរពីការងារបន្តិច អ្នកម៉ាក់កូនមួយរូបនេះ បានដឹកដៃស្វាមី  បានធ្វើដំណើរទៅដើរលេងកម្សាន្តដល់សមុទ្រ នៅឯកោះរ៉ុង យ៉ាងមានក្តីសុខតែម្តង។

ជាក់ស្តែង​ លើគណនីអ៊ីនស្តាក្រាមរបស់អ្នកនាងផ្ទាល់តែម្តង បានចែកចាយរូបភាព ជាច្រើនប៉ុស្តិ៍ ដែលបានលំហែកាយ យ៉ាងសប្បាយ ជាមួយទិដ្ឋភាពយ៉ាងស្រស់ស្រាយ ហើយជាពិសេសនោះ អ្នកនាងក៏មិនភ្លេចដែរ ជាមួយ ការតែងខ្លួនស្អាតប្លែក ក្នុងឈុត​ប៊ី​គី​នី អមជាមួយអាវក្រៅស្បៃវែង ពណ៌បៃតងខ្ចី យ៉ាងមានភាពទំនុកចិត្ត ទោះបីជាតារារូបនេះ​មានកូនមួយហើយក្តី។

ទោះជាយ៉ាងណាក្តី ម្ចាស់បទ «កូនយំល្វើយៗ» ​រូបនេះ​  តែងតែទទួលបាន ការសរសើរពីមហាជន ជាពិសេសអ្នកគាំទ្រ ស្របពេលដែលមិនសូវជាឃើញនាងបញ្ចេញសាច់បែបនេះ ពេលបញ្ចេញម្តងហ្វេនបើកភ្នែកធំៗមិនធម្មតា៕

សូមទស្សនារូបខាងក្រោម៖

  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
អ្នកនាង ឱក សុគន្ធកញ្ញា​ 
អ្នកនាង ឱក សុគន្ធកញ្ញា​ 
អ្នកនាង ឱក សុគន្ធកញ្ញា​ 
អ្នកនាង ឱក សុគន្ធកញ្ញា​ 
អ្នកនាង ឱក សុគន្ធកញ្ញា​ 
អ្នកនាង ឱក សុគន្ធកញ្ញា​ 
អ្នកនាង ឱក សុគន្ធកញ្ញា​ 
អ្នកនាង ឱក សុគន្ធកញ្ញា​ 
ឱក សុគន្ធកញ្ញា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T