អន្ទិតវីត បានត្រឡប់មកវិញហើយ ក្រោយបួសរយៈពេលខ្លី

//s6.kh1.co/af/afaf3073d4187e2778d344bb45a0e2e9e3cd50f6.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយបួសបានមួយខែ ពេលនេះ អន្ទិត វីត ហាក់មានភ្លើងខៀវ ត្រឡប់មកកាន់វិស័យសិល្បៈដូចមុនវិញហើយ។

បាត់ដំបង៖ ពិតណាស់ថា កាលពីមួយរយៈកន្លងផុតទៅ លោកបង ងួន ចាន់ដេវីត បានធ្វើឲ្យ​ប្រិយមិត្តដែលជាអ្នកគាំទ្រវិស័យចម្រៀងរបស់លោកបង​​ មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីសម្រេចចិត្តទៅបួសជាព្រះសង្ឃ រៀនព្រះធម៌ក្នុងវត្តល្អាងកង្កែប ក្នុងខេត្តបាត់ដំបង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ពេលវេលាកន្លងផុតទៅមួយខែ ស្រាប់តែម្សិលមិញនេះ យោងតាមគណនីបណ្ដាញសង្គម តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះកម្រងរូបភាពក្នុងវត្តល្អាងកង្កែប អមដោយសារថា៖

អត់បានដើរលេងនឹងគេទេ បានតែមកវត្តទទួលលោកបង ទៅភ្នំពេញវិញរយៈពេលមួយខែស្ងប់ស្ងាត់ល្អណាស់

ទេព  បូព្រឹក្ស

ក្រោយពីឃើញសារនោះហើយ អាចឲ្យហ្វេនៗជាច្រើន ទាយទុកមុនថា លោកបង ងួន ចាន់ដេវីត ប្រហែលជា លាចាសិក្ខាបទ និងត្រឡប់មកកាន់វិស័យសិល្បៈដូចមុន ជាមិនខាន។ មិនយូរមិនឆាប់ ស្រាប់តែព្រឹកនេះ មានគណនីហ្វេសប៊ុកមួយ បានបង្ហោះរូបភាពជាមួយ អន្ទិត ងួន ចាន់ដេវីត ក្នុងសម្លៀកបំពាក់ពណ៌ស​ធម្មតា លែងគ្រងក្នុងស្បង់ជីពរទៀតហើយ ជាមួយទឹកមុខស្រស់បស់ខ្លាំងណាស់។

ក្នុងនោះដែរ យោងតាមប្រភពមួយនោះ បានបន្ថែមមកជាមួយសារថា៖ ់

Ditway Come back   

ក្រោយពីឃើញរូបភាពមួយសន្លឹកនោះ ព្រមទាំងសារបែបនេះហើយ ធ្វើឲ្យហ្វេនៗរបស់ អន្ទិត ដេវីត សប្បាយចិត្តមិនស្ទើរ និងរីករាយចាំទទួលស្វាគមន៍ ជាពិសេស រង់ចាំស្នាដៃបទចម្រៀងដ៏ពិសេសៗរបស់ អន្ទិត ដេវីត គ្រប់គ្នា៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

លោកបង ងួន ចាន់ដេវីត
លោកបង ងួន ចាន់ដេវីត
លោកបង ងួន ចាន់ដេវីត
លោកបង ងួន ចាន់ដេវីត
លោកបង ងួន ចាន់ដេវីត និងទេព បូព្រឹក្ស
លោកបង ងួន ចាន់ដេវីត និងទេព បូព្រឹក្ស
ដេវីត ពេលគ្រងក្នុងស្បង់ជីពរ
ដេវីត ពេលគ្រងក្នុងស្បង់ជីពរ
សារដែល ទេព បូព្រឹក្ស បានបង្ហោះ
សារដែល ទេព បូព្រឹក្ស បានបង្ហោះ
សារដែលបញ្ជាក់ថា អន្ទិតវីត ត្រឡប់មកវិញ
សារដែលបញ្ជាក់ថា អន្ទិតវីត ត្រឡប់មកវិញ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T