ទើបកើតបានប៉ុន្មានថ្ងៃទេ កូនស្រី យក់ ថិតរដ្ឋា កាន់តែមានមុខមាត់គួរឲ្យក្នាញ់

//s4.kh1.co/9f/9fd2564964d9b10d19c5869eeeb4ab4c2c5aa548.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កូនស្រី យក់ ថិតរដ្ឋា និងឃុំ ប៉ុណ្ណាដែត ទើបតែកើតបានប៉ុន្មានថ្ងៃនេះសោះ តែពិតជាមានមុខមាត់កាត់តាមម៉ាក់ៗ ប៉ាៗ មើលទៅគួរឲ្យក្នាញ់ណាស់។

ភ្នំពេញ៖ ក្រោយពី តារាចម្រៀងដ៏ល្បីឈ្មោះ យក់ ថិតរដ្ឋា ទើបសម្រាលបានកូនស្រីមួយរូប ដោយជោគជ័យ មានឈ្មោះថា ឃុំ​ រដ្ឋាណាតាលី​ ហៅក្រៅ លីលី កាលពី១៧​ សីហា​ ២០២០​ កន្លងទៅនេះ ឃើញថាមានហ្វេនៗជាច្រើនបានភ្ញាក់ផ្អើល និងសម្ដែងការរំភើបចិត្តជំនួសនាងគ្រប់គ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ក្រោយសម្រាលកូនរួច យក់ ថិតរដ្ឋា ព្រមទាំងស្វាមី បានបង្ហោះកម្រងរូបភាពរបស់សមាជិកថ្មីជាច្រើនសន្លឹក អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ កូនស្រីនាងទើបតែកើតបានប៉ុន្មានថ្ងៃទេ ប៉ុន្តែ មុខមាត់ពិតជាគួរឲ្យក្នាញ់ខ្លាំងណាស់ ជាពិសេស មានទម្រង់មុខ ស្អាតកាត់តាមប៉ាម៉ាក់ផ្ទាល់តែម្ដង ឲ្យប្រិយមិត្តជាច្រើនឃើញហើយ លួចក្នាញ់ខ្លាំងណាស់។

 ក្រៅពីនេះ យក់ ថិតរដ្ឋា ក៏បានបង្ហាញឲ្យឃើញថា ជីវិតគ្រួសារនាង ជាមួយស្វាមី លោក ឃុំ ប៉ុណ្ណាដែត និងកូនៗពិតជាមានភាពកក់ក្ដៅសុភមង្គល ជាពិសេស ស្របពេលសម្រាលកូន មានស្វាមីចាំមើលថែថ្នាក់ថ្នមគ្រប់ជំហ៊ាន សាកសមជាស្វាមី ដែលនារីគ្រប់គ្នាប្រាថ្នាពិតមែន៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា និងស្វាមី ក្រោយសម្រាលកូនរួច
យក់ ថិតរដ្ឋា និងស្វាមី ក្រោយសម្រាលកូនរួច
យក់ ថិតរដ្ឋា និងស្វាមី ក្រោយសម្រាលកូនរួច
យក់ ថិតរដ្ឋា និងស្វាមី ក្រោយសម្រាលកូនរួច
កូនៗ យក់ ថិតរដ្ឋា និងស្វាមី 
កូនៗ យក់ ថិតរដ្ឋា និងស្វាមី 
យក់ ថិតរដ្ឋា និងកូនស្រី
យក់ ថិតរដ្ឋា និងកូនស្រី
កូនស្រី យក់ ថិតរដ្ឋា
កូនស្រី យក់ ថិតរដ្ឋា
កូនស្រី យក់ ថិតរដ្ឋា
កូនស្រី យក់ ថិតរដ្ឋា
កូនស្រី យក់ ថិតរដ្ឋា
កូនស្រី យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T