មកស្គាល់តារាសម្តែងស្រី ៣រូប ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ទាំងខ្សែភាពយន្ត និងរឿងភាគ

//s4.kh1.co/07/07d137639ccf36ddcbec41e7132b61af01962c9f.jpg
តារា & កម្សាន្ដ

 ២០-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែងស្រី ៣រូប ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ពេលសម្តែងជាតួឯកក្នុងរឿងភាគ និងខ្សែភាពយន្ត

ថៃ៖ ខាងក្រោមនេះជាតារាសម្តែងស្រី ៣រូបជាតួឯកស្រីដែលមានប្រជាប្រិយភាពរហូតដល់ពេលបច្ចុប្បន្ននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះ! មកស្គាល់តារាសម្តែងស្រីទាំង ៣រូប៖

១. កញ្ញា Bella Ranee

តារាស្រី កញ្ញា Bella គឺជាតារាសម្តែងដ៏ឆ្នើមម្នាក់ ដែលធ្លាប់ដើរជាតួអង្គគ្រប់ប្រភេទនៅក្នុងរឿងភាគ។ ហើយរឿងដែលនាងទទួលបានប្រជាប្រិយភាព និងអាចឆក់យកបេះដូងទស្សនិកជនគឺរឿង “ស្នេហ៍ជ្រែកវណ្ណៈ”  ជាមួយតារាសម្តែងប្រុសលោក James Jirayu។ បន្ទាប់មកទៀត នាងក៏ទទួលបានតួឯកឆ្នើមផ្សេងទៀតជាច្រើនរួមមានរឿង “ភ្លើងបុណ្យ” “បុព្វេសន្និវាស” និង“អន្លង់កម្ម” ។

កញ្ញា Bella Ranee
កញ្ញា Bella Ranee

២. កញ្ញា Baifern Pimchanok

សម្រាប់កញ្ញា Baifern វិញ ក៏ក្លាយជាតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពម្នាក់ផងដែរ។ ដោយសារ តែនាងជំនាញ និងទេពកោសល្យសម្តែងពីធម្មជាតិ។ ហើយនាងក៏បានឆក់តំណែងតួឯកស្រីក្នុងរឿងជាច្រើនទាំងខ្សែភាពយន្ត និងរឿងភាគរបស់ប៉ុស្តិ៍ទូរទស្សន៍រួមមានរឿង “A Little Thing Called Love”, “Friend Zone”, “ស្នេហ៍កែភេទ” និងរឿង “វង្វេងភ្លើង”។

កញ្ញា Baifern Pimchanok
កញ្ញា Baifern Pimchanok

៣. កញ្ញា Nune Woranuch

រីឯតារាសម្តែងស្រី​ជើងចាស់ Nune Woranuch បានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង ២០ឆ្នាំមកហើយ។ ចំពោះរឿងភាគដែលនាងទទួលបានការចាប់អារម្មណ៍ខ្លាំង និងល្បីរន្ទឺគឺរឿង “មាសទឹក៩” ព្រមទាំងរឿងល្បីៗផ្សេងៗទៀតជាច្រើនផងដែរ៕

កញ្ញា Nune Woranuch
កញ្ញា Nune Woranuch
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T