ស្ងាត់ៗ ស្រាប់តែកំពូលតារាចម្រៀង ព្រាប សុវត្ថិ ផ្លាស់ប្តូរទ្រនំដោយមិនដឹងមូលហេតុ

//s4.kh1.co/92/9264827dfc620608a1e78f8c3faeacd94f4e1508.jpg
នារី

 ២០-សីហា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានផ្លាស់ប្តូរទ្រនំ

ភ្នំពេញ៖ គ្រប់គ្នាប្រាកដជាស្គាល់នូវកំពូលតារាចម្រៀងចាស់វស្សាប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានសំឡេងផ្លាស់ប្តូរបានគ្រប់ទម្រង់ និងអាចសម្តែងនៅក្នុងខ្សែភាគយន្តបានទៀតនោះគឺលោក ព្រាប សុវត្ថិ។ កាលពីម្សិលមិញនេះ មានដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ និងល្បីរន្តឺខ្លាំងមែនទែន ជាពិសេសបណ្តាអ្នកគាំទ្រតែម្តងក្រោយពីបានឮដំណឹងថា លោកដើរចេញពីផលិតកម្មរស្មីហង្សមាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការដើរចេញពីផលិតកម្មមួយនេះ គឺយើងមិនដឹងមូលហេតុច្បាស់លាស់នោះទេថា តើមកពីមូលហេតុអ្វី? ហើយទ្រនំថ្មីដែលកំពូលតារាចម្រៀងរូបនេះនឹងទៅជ្រកកោននោះគឺផលិតកម្ម Galaxy Navatra Group ដែលមានម្ចាស់គ្រប់គ្រងដោយលោក ឡេង ណាវាត្រា ផ្ទាល់តែម្តង។ សព្វថ្ងៃផលិតកម្មថ្មីមួយនេះពិតជាមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងមែនទែន ពោលបើទោះបីជាខ្លួនមកក្រោយគេក៏ពិតមែន។ មួយវិញទៀតផលិតកម្មមួយនេះបន្ថែមកំពូលតារាចម្រៀងដ៏ល្បីនៅក្នុងប្រទេសកម្ពុជារូបនេះទៀត គឺកាន់តែល្បីថែមមួយកម្រិតទៀតជាក់ជាមិនខាន។

លោក ឡេង ណាវាត្រា នឹងរៀបចំទទួលពិធីស្វាគមន៍សមាជិកថ្មីរបស់ខ្លួនយ៉ាងអធិកអធមដោយមានអញ្ជើញភ្ញៀកិត្តិយសដូចជាលោក ហេងឡុង និងអ្នកនាង ចន ចន្ទលក្ខណាថែមទៀតផងដោយប្រារព្ធនៅក្នុងថ្ងៃទី ២៥ ខែសីហា នៅសណ្ឋាគារ Garden City នាពេលខាងមុខនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ និងលោក ឡេង ណាវាត្រា
លោក ព្រាប សុវត្ថិ និងលោក ឡេង ណាវាត្រា
លិខិតអញ្ជើលោក លោក ហេងឡុង និងអ្នកនាង ចន ចន្ទលក្ខណា
លិខិតអញ្ជើលោក លោក ហេងឡុង និងអ្នកនាង ចន ចន្ទលក្ខណា
ព្រាប សុវត្ថិ
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T