ជាធម្មតា នៅក្នុងប្រទេសចិន តែងតែមានហេតុការណ៍ ប្លែកៗ កើតឡើងសឹងតែគ្រប់ទីកន្លែង ដូចដែល ខ្មែរឡូតធ្លាប់ បានដាក់ផ្សាយច្រើនរួចមកហើយ។

យ៉ាងណាមិញ យោងទៅតាមប្រភពព័ត៌មាន របស់សៀងហៃ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវមួយ បានថតយកហេតុការណ៍ ដ៏គួរឲ្យហួសចិត្ដ ដោយសារតែមិនមាននរណាម្នាក់អើពើ។ ក្នុងវីដេអូនេះ បានឆ្លុះបញ្ចាំងពី នារីម្នាក់ដែលកំពុងតែជិះម៉ូតូសុខៗ ស្រាប់តែមានឆ្កែមួយក្បាលរត់មកបុកមួយទំហឹង ដែលធ្វើឲ្យនាងដួលភ្លាមៗផងដែរ។ អ្វីដែលចម្លែកនិង មិននឹកស្មានដល់នោះ គឺមានអ្នកដំណើរជាង ២៣នាក់ បានឃើញ នាងដួលដេកនឹងដី តែបែរជាគ្មាននរណាម្នាក់ជួយនោះទេ។

តើប្រិយមិត្ដនឹងធ្វើយ៉ាងណា បើសិនជាប្រិយមិត្ដនៅក្នុងហេតុការណ៍នេះ?


កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]