បុរសម្នាក់ ត្រូវគេពិន័យប្រាក់២០០ដុល្លារ ព្រោះមាន់របស់គាត់រងាវពីព្រលឹមពេក រំខានដល់ដំណេកអ្នកជិតខាង

//s6.kh1.co/88/885b95eacd96fa284915cb506348da52a392b9ca.jpg
សង្គម

 ១៦-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បុរសវ័យចំណាស់ម្នាក់ ត្រូវគេពិន័យឲ្យបង់ប្រាក់ចំនួន ១៦៦អឺរ៉ូ (ឬប្រហែល ២០០ដុល្លារអាមេរិក) បន្ទាប់ពីអ្នកជិតខាងបានត្អូញត្អែរថា មាន់គករបស់គាត់ឆាប់រងាវពីព្រលឹមខ្លាំងពេក ដែលរំខានដល់ដំណេករបស់ពួកគេ...

អុីតាលី៖ បុរសវ័យចំណាស់ម្នាក់ ត្រូវគេពិន័យឲ្យបង់ប្រាក់ចំនួន ១៦៦អឺរ៉ូ (ឬប្រហែល ២០០ដុល្លារអាមេរិក) បន្ទាប់ពីអ្នកជិតខាងបានត្អូញត្អែរថា មាន់គករបស់គាត់ឆាប់រងាវពីព្រលឹមខ្លាំងពេក ដែលរំខានដល់ដំណេករបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Angelo Boletti គឺជានិវត្ដជនអាយុ ៨៣ឆ្នាំ រស់នៅក្រុង Castiraga Vidardo  នៃតំបន់ Lombardy ប្រទេសអុីតាលី ត្រូវគេរកឃើញថាបានរំលោភច្បាប់ក្នុងស្រុក ដែលចែងថាសត្វចិញ្ចឹមត្រូវដាក់យ៉ាងហោចណាស់ ១០ម៉ែត្រពីផ្ទះអ្នកជិតខាង ដើម្បីចៀសវាងបង្កសំឡេងរំខានផ្សេងៗ។ តែយ៉ាងណាមិញ មាន់គករបស់គាត់បានរងាវសំឡេងឮៗតាំងពីម៉ោង៤:៣០នាទីទាបភ្លឺ រហូតដល់ម៉ោងប្រហែល៦:០០ព្រឹកឯណោះ ដែលសំឡេងរបស់វា ធ្វើឲ្យអ្នកជិតខាងដឹងខ្លួន ខណៈពេលពួកគេកំពុងតែសម្រាន្ដលក់ស្រួល។

ជុំវិញករណីនេះ អភិបាលក្រុងលោក Emma Perfetti បានប្រាប់អ្នកកាសែតថា អាជ្ញាធរមូលដ្ឋានគ្មានជម្រើសអ្វីក្រៅពីចាត់វិធានកាលើបុរសជាម្ចាស់មាន់នោះទេ ដោយសារអ្នកជិតខាងជាច្រើន បានត្អូញត្អែរជារើយៗ។

យ៉ាងណាមិញ លោក Angelo Boletti បាននិយាយដែរថា គាត់បានចិញ្ចឹមវាអស់រយៈពេល១០ឆ្នាំមកហើយ មុនពេលគាត់ប្រគល់ឲ្យទៅមិត្តភក្ដិចិញ្ចឹមបន្ដ ដោយសារតែការត្អូញត្អែររបស់អ្នកជិតខាងនេះឯង។ ហើយគាត់ទើបយកវាត្រលប់មកផ្ទះវិញ និងបង្ខាំងវាទុកបណ្ដោះអាសន្នប៉ុណ្ណោះ ព្រោះមិត្តភក្ដិរបស់គាត់ដើរលេងកម្សាន្តរយៈពេល២០ថ្ងៃ។

ទោះជាយ៉ាងណា បុរសវ័យ៨៣ឆ្នាំរូបនេះ ក៏គ្រោងនឹងអំពាវនាវដល់អាជ្ញាធរផងដែរ ហើយសង្ឃឹមថាបទពិន័យនេះ នឹងត្រូវលុបចោលវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបមាន់តំណាង
រូបមាន់តំណាង
លោក Angelo Boletti ជាម្ចាស់មាន់
លោក Angelo Boletti ជាម្ចាស់មាន់
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T