បុរសម្នាក់អះអាងថា បានរកឃើញប្រាសាទបុរាណរបស់មនុស្សភពក្រៅ នៅលើភពអង្គារ មានអីត្រូវអង្គការណាសាដាក់តបទៅវិញយ៉ាងឆ្អែតចិត្ត

//s4.kh1.co/9c/9cda16f3d0db070c8380a1b444a2e2a34595d83b.jpg
បច្ចេកវិទ្យា

 ១៦-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រូបភាពដែលជាកម្មសិទ្ធរបស់ណាសាត្រូវបានថតរូបជាច្រើនសន្លឹកផ្គុំចូលគ្នា នៅកំឡុងពេលចុះបេសកកម្ម។

បរទេស៖ អ្នកទ្រឹស្ដីជីវិតក្រៅភពបានស្រាវជ្រាវរូបភាពរាប់ពាន់សន្លឹកនៅលើភពអង្គារ អស់ជាច្រើនទសវត្សរ៍ ដោយស្វែងរកភស្ដុតាងនៃជីវិតឆ្លាតវៃនៅភពក្រៅ បើទោះបីការបញ្ជាក់មិនត្រូវបានគេយល់ស្របក៏ដោយ។​ ទោះជាយ៉ាងណា ក៏នៅមានអ្នកប្រមាញ់ថាសហោះ លោក Scott Waring ដែលមិនត្រូវបានគេឲ្យតម្លៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពចុងក្រោយបានពីកន្លែងទុកឯកសារដែលត្រូវបានថតដោយយាន Curiosity​ របស់អង្គការណាសា បានបង្ហាញពីលក្ខណៈដ៏ចម្លែកមួយ។ រូបភាពដែលជាកម្មសិទ្ធរបស់ណាសាត្រូវបានថតរូបជាច្រើនសន្លឹកផ្គុំចូលគ្នា នៅកំឡុងពេលចុះបេសកកម្ម។ លោក Waring បានធ្វើការប៉ាន់ស្មានលើរូបរាងដ៏ចម្លែក ដែលនៅជិតទីទួលលើភពអង្គារ។ គាត់បាននិយាយថា៖ «ខ្ញុំបានក្រឡេកឃើញអ្វីមួយ នៅលើរូបថតរបស់អង្គការណាសា និងបានឃើញអ្វីចម្លែកនៅលើទីទួល។»

រូបសំណង់ចម្លែកដែលលោក Scott Waring អះអាង ថាមាននៅក្នុងរូបថតរបស់អង្គការណាសា
រូបសំណង់ចម្លែកដែលលោក Scott Waring អះអាង ថាមាននៅក្នុងរូបថតរបស់អង្គការណាសា

ជញ្ជាំងផ្នែកខាងលើរបស់វាត្រូវបានបង្កើតឡើងដោយមានស្រទាប់ផ្ដេក ប៉ុន្តែទ្វារចូលរបស់វាត្រូវបានបង្កើតឡើងដោយស្រទាប់បញ្ឈរ។ នោះបង្ហាញពីការរចនាដោយភាពប៉ិនប្រសប់ ហើយនោះគឺត្រូវបានបង្កើតឡើងដោយមនុស្សភពក្រៅ ដែលមិនអាចប្រកែកបាន។

យាន Curiosity របស់អង្គការណាសា ក្នុងបេសកកម្មរុករកលើភពអង្គារ និងបានថតរូបជាច្រើនផងដែរ
យាន Curiosity របស់អង្គការណាសា ក្នុងបេសកកម្មរុករកលើភពអង្គារ និងបានថតរូបជាច្រើនផងដែរ

បន្ទាប់មកលោក Waring បានប្រើសូហ្វវែររូបថត ដើម្បីប៉ាន់ស្មានទំហំនៃការរកឃើញរបស់គាត់។ លោកបាននិយាយថា៖ «សំណង់នេះមានទំហំប្រហែល២ម៉ែត្រគុណនឹង២ម៉ែត្រ។» ដូច្នេះអ្នកបង្កើតវាត្រូវមានទំហំតូចល្មម ដែលអាចចូលទៅតាមទ្វារ ដែលមានទំហំប្រហែល០.៧ម៉ែត្រគុណនឹង០.៧ម៉ែត្រ។ ប៉ុន្តែអង្គការណសាបាននិយាយថា Pareidolia គឺជាបញ្ហាសតិអារម្មណ៍ ដែលមនុស្សមើលឃើញរាងផ្សេងៗដែលអាចស្គាល់បាន នៅក្នុងពពក ថ្ម ឬវត្ថុ ដែលមិនពាក់ព័ន្ធគ្នា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T