វិលមុខណាស់! Shawn Mendesនិង Camila ចែកផ្លូវគ្នាវិញទៀតហើយ ដោយសារតែមូលហេតុនេះសោះ

//s4.kh1.co/6d/6d134717b688675d3789791b76b90b8a267e5475.jpg
តារា & កម្សាន្ដ

 ១៦-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Shawn Mendesនិង Camila Cabello នៅពេលនេះ បានឈានដល់ផ្លូវបំបែកទៀតហើយ ក្រោយពីបានទាក់ទងគ្នាមួយរយៈក្រោយៗមក ដោយមានមូលហេតុច្បាស់លាស់មួយផងដែរ។

បរទេស៖ គូស្នេហ៍តារាចម្រៀងប្រុសស្រី Shawn Mendesនិង Camila Cabello នៅពេលនេះ បានឈានដល់ផ្លូវបំបែកទៀតហើយ ក្រោយពីបានទាក់ទងគ្នាមួយរយៈក្រោយៗមក ដោយមានមូលហេតុច្បាស់លាស់មួយផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ទំនាក់ទំនងសង្សារមួយគូនេះមិនមានភាពនឹងនឡើយ ដោយតែងតែឈ្លោះគ្នាត្រូវគ្នាជាញឹកញាប់ ប៉ុន្តែលើកនេះ​ ការចែកផ្លូវនេះគឺគ្រាន់តែ មានការព្រមព្រៀងទាំងសងខាង ដែលកាលដែលពួកគេបែកគ្នាមួយរយៈប៉ុណ្ណោះដើម្បី ទុកពេលសម្រាប់ខ្លួនឯងរៀងៗខ្លួន ដើម្បីធ្វើបទចម្រៀងថ្មីដែលអាចនឹងចេញឆាប់ៗនេះប៉ុណ្ណោះ ដោយមិនមានមែនន័យថា​ ពួកគេឈប់ស្រលាញ់គ្នាអ្វីឡើយ។

ក្រោយពីហ្វេនៗជាច្រើនបានឃើញបែបនេះរួចមក ពួកគេបានបញ្ចេញមតិគាំទ្រទៅលើការសម្រេចចិត្តនេះផងដែរ ដោយសារធ្វើបែបនេះ គូស្នេហ៍មួយគូនេះ ពិតជាមានសម្ពាធនិង គ្មានសេរីភាពនូវអ្វីដែលពួកគេចង់ធ្វើផងដែរ ម្យ៉ាងទៀត Shawn Mendesនិង Camila Cabelloនឹងត្រលប់មករកគ្នាវិញ នៅពេលដែលពេលវេលាមួយដែលសាកសម៕

Camila cabelloនិង Shawn Mendes
Camila cabelloនិង Shawn Mendes
Camila cabelloនិង Shawn Mendes
Camila cabelloនិង Shawn Mendes
Shawn Mendesនិង Camila cabello
Shawn Mendesនិង Camila cabello
Camila cabelloនិង Shawn Mendes
Camila cabelloនិង Shawn Mendes
Camila cabelloនិង Shawn Mendes
Camila cabelloនិង Shawn Mendes
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T