ស្អាតម្ល៉េះ! សម្រស់ Zhao Liying ក្នុងឈុតនេះ មើលមួយភ្លែតក្រមុំៗអែបគៀន

//s6.kh1.co/27/2731642bbd1dbfcdc1d9d6e31f5cf7d985b24fd2.jpg
តារា & កម្សាន្ដ

 ១៦-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មានប្ដីមានកូនមួយមែន តែងាកមើលសម្រស់តារាសម្ដែងចិន Zhao Liying ក្នុងវ័យ ៣២ ឆ្នាំចុះ ឃើញថាស្អាតសាកសមមែនទែន ពេលស្លៀកមួយឈុតនេះ។

ចិន៖  ក្នុងរយៈពេលចុងក្រោយកន្លងមកនេះ តារាស​ម្ដែងចិនដ៏មានប្រជាប្រិយភាពខ្លាំង Zhao Liying តែងមានចចាមអារ៉ាមនិយាយអាក្រក់ ជារឿយៗទៅកាន់នាង ពិសេសថ្មីៗនេះ តារាស្រីវ័យ ៣២ ឆ្នាំរូបនេះ ទើបតែត្រូវបានគេជេរ យ៉ាងចាស់ដៃ ពេលដែលមានកាយវិការមិនល្អពេលកំពុងញ៉ាំអាហារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញ សម្រាប់រឿងរ៉ាវអស់ទាំងនោះ មិនមែនជារឿងដែលសំខាន់អ្វីនោះ ហើយចំពោះតារាសម្ដែងកូនមួយរូបនេះ នៅតែអាចរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួនបានដដែល ដោយកាលពីប៉ុន្មានថ្ងៃមុននេះ Zhao Liying ទើបតែបានបង្ហាញខ្លួនក្នុងកម្មវិធីក្នុងស្រុកធំមួយ ជាមួយនឹងភាពជឿជាក់លើខ្លួនខ្លាំងតែម្ដង។

ជាមួយគ្នានេះដែរ ភរិយារបស់តារាសម្ដែងប្រុស Feng Shaofeng រូបនេះ បានលេងខ្លួនជាមួយនឹងរ៉ូបវែងអូសដី បញ្ចេញស្មារយ៉ាងទាក់ទាញ គួបផ្សំជាមួយនិងរាងដ៏ស្រឡូន សាច់សខ្ចីរបស់នាងថែមទៀត ឃើញថាពិតជាស្រស់ស្អាតខ្លាំងមិនចាញ់នាងនៅក្រមុំឡើយ។

ពិសេសក្នុងនោះដែរ តាមរយៈរូបភាពជាច្រើនសន្លឹករបស់ Zhao Liying សម្រាប់ការបង្ហាញខ្លួនលើកនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការពេញចិត្ត និង កំពុងក្លាយជាប្រធានបទក្ដៅក្នុងបណ្ដាញសង្គម Weibo ច្រើនមិនស្ទើរនោះទេ ព្រោះថា បើទោះបីជាមានប្ដី មានកូនមួយពិតមែន ប៉ុន្តែ តារាស្រីរូបនេះ នៅតែអាច រក្សាសម្រស់របស់ខ្លួន បានស្អាតផូរផង់ដដែលផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T