Muller និយាយអ្វីខ្លះក្រោយជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំការប្រកួតជាមួយ Barcelona យប់មិញ

//s6.kh1.co/56/56f36cad9060c6be473fb35eca4cba2724c1de44.jpg
កីទ្បា

 ១៥-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ពាក្យសម្តីរបស់កីឡាករ Thomas Muller ក្រោយជួយឲ្យ Bayern Munich លត់ Barcelona ៨-២ យប់មិញ

អឺរ៉ុប៖  ប្រិយមិត្តភាគច្រើនប្រាកដជាបានដឹងហើយថាក្លិប Bayern Munich បានយកឈ្នះក្លិប Barcelona យ៉ាងក្រាស់ក្រែល ដោយលទ្ធផល៨ទល់នឹង២នៅក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League យប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Thomas Muller
  កីឡាករ Thomas Muller

ក្នុងនោះខ្សែបម្រើប្រយុទ្ធ Thomas Muller បានជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំការប្រកួតមួយនេះ ហើយរូបគេក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់គេប្រាប់អ្នកសារព័ត៌មានជុំវិញការប្រកួតនេះយ៉ាងដូច្នេះថា៖ 

អរគុណសម្រាប់ពានរង្វាន់មួយនេះ ប៉ុន្តែវាជាគុណសម្បត្តិរបស់កីឡាករទាំងអស់នៅក្នុងក្រុមដែលបានខិតខំប្រឹងប្រែងរហូតដល់ទទួលបានលទ្ធផលល្អបែបនេះ។ ខ្ញុំមានអារម្មណ៍ពិសេសណាស់ដែលអាចយកឈ្នះក្លិប Barcelona បានច្រើនគ្រាប់ដូច្នេះ។ យប់មិញនេះពួកយើងលេងត្រូវជើងគ្នាល្អណាស់ ជាពិសេសនៅតំបន់ការពាររបស់ក្លិប Barcelona ។ ហើយចាប់ពីថ្ងៃស្អែកទៅយើងនឹងត្រៀមឲ្យបានល្អជាងនេះទៀត ពីព្រោះខ្ញុំមានបទពិសោធជាមួយពានរង្វាន់មួយនេះច្រើនដែរមកហើយ គឺថាយើងអាចឈ្នះនៅការប្រកួតនេះ ប៉ុន្តែមិនប្រាកដថាការប្រកួតលើកក្រោយយើងអាចឈ្នះបានងាយស្រួលដូចនេះទៀតនោះទេ៕ 

  កីឡាករ Thomas Muller
  កីឡាករ Thomas Muller ជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំការប្រកួតជាមួយ Barcelona យប់មិញ
  កីឡាករ Thomas Muller ជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំការប្រកួតជាមួយ Barcelona យប់មិញ

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T