អ្នកឆ្លង COVID-19 នៅហ្វីលីពីន កើនឡើងដល់ជាង១៥ម៉ឺននាក់ ក្រោយ​រកឃើញជាង៤ពាន់នាក់ទៀតនៅថ្ងៃនេះ

//s6.kh1.co/af/af4a745d83ec47248a09b6150f297e2f716659e2.jpg
សង្គម

 ១៥-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រសួងសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ថា ករណីឆ្លងជំងឺកូវីដ-១៩ សរុបក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ ១៥៧,៨១៨ករណីហើយ បន្ទាប់ពីរកឃើញអ្នកឆ្លងថ្មីចំនួន ៤,៣៥១ករណីបន្ថែមទៀត...

ហ្វីលីពីន៖ នៅថ្ងៃសៅរ៍ ទី១៥ ខែសីហានេះ ក្រសួងសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ថា ករណីឆ្លងជំងឺកូវីដ-១៩ សរុបក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ ១៥៧,៩១៨ករណីហើយ បន្ទាប់ពីរកឃើញអ្នកឆ្លងថ្មីចំនួន ៤,៣៥១ករណីបន្ថែមទៀត។ នេះបើតាមការដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងសេចក្ដីរាយការណ៍ខាងលើ ក្រសួងបានបញ្ជាក់ថា ទន្ទឹមនឹងកំណើនឡើងនេះ ក៏មានអ្នកជំងឺចំនួន ៨៨៥នាក់ បានជាសះស្បើយវិញផងដែរ ដែលនាំឲ្យចំនួនសរុបកើនដល់ ៧២,២០៩នាក់ ខណៈអ្នកស្លាប់កើនឡើងដល់ ២,៦០០នាក់ ក្រោយអ្នកជំងឺចំនួន ១៥៩នាក់បានស្លាប់បន្ថែម។ ដោយឡែក បើតាមទិន្នន័យពីក្រសួងបានឲ្យដឹងទៀតថា មកទល់ពេលនេះ ប្រទេសហ្វីលីពីនក៏បានធ្វើតេស្ដលើប្រជាជនជាង ១.៨លាននាក់ផងដែរ។

បច្ចុប្បន្ន ទីក្រុងម៉ានីលគឺជាចំណុចរងគ្រោះខ្លាំងបំផុត ក្នុងចំណោមតំបន់ ឬខេត្ដចំនួនផ្សេងទៀត។ យ៉ាងណាមិញ យោងតាមអ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque បាននិយាយថា លោក​ Rodrigo Duterte ក៏នឹងត្រៀមប្រកាសនៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះផងដែរ ដើម្បីចាត់វិធានការតឹងរ៉ឹងបន្ថែមចំពោះតំបន់ និងខេត្ដមួយចំនួន ​ដែលមានករណីឆ្លងរាលដាលច្រើន៕

សូមទស្សនារូបភាពខាងក្រោម៖

ហ្វីលីពីន
ហ្វីលីពីន
ហ្វីលីពីន
ហ្វីលីពីន
ហ្វីលីពីន
ហ្វីលីពីន
ហ្វីលីពីន
ហ្វីលីពីន
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T