កាលពីពេលថ្មីនេះ ក្មេងប្រុសអាយុ ៥ឆ្នាំម្នាក់ បានធ្លាក់ពីជាន់ទី ៨ ក្នុងអំឡុងពលដែល រត់លេងជាមួយនឹងក្មេងដទៃទៀត នៅយ៉មុខផ្ទះរបស់ខ្លួន ក្នុងអគារស្នាក់នៅ Zhuhai នៃខេត្ដ Guangdong ប្រទេសចិន។

យោងទៅតាមសារព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងថា អ្វីដែលគួរឲ្យឆ្ងល់នោះ គឺនៅពេលដែលក្មេងនេះ បានធ្លាក់ចុះមកជាន់ក្រោម បែរជាស្ទុះងើបដើរដូចជាធម្មតា រត់ទៅជណ្ដើរយន្ដប្រអប់និងឡើងលើផ្ទះ ដូចជាគ្មានរឿងអ្វីកើតឡើង។ យ៉ាងណាមិញ ឪពុកម្ដាយរបស់ក្មេងប្រុសនេះ មិនបានដឹងថាកូនរបស់ខ្លួនបាន ធ្លាក់ចុះទៅជាន់ក្រោមនោះទេ លុះដល់ថ្ងៃបន្ទាប់ទើបដឹង។ បន្ទាប់ពីនោះ ពួកគេបានស្ទុះស្ទារនាំកូនប្រុសរបស់ខ្លួនទៅកាន់ មន្ទីរពេទ្យកុមារ Zhuhai ហើយបន្ទាប់ពីនិត្យទើបដឹងថា កូនរបស់ខ្លួនបាក់ឆ្អឹង២ដង ល្មើសពីមនុស្សធម្មតាដែលលោតចុះហើយ ដើរមិនរួច និងបានធ្វើឲ្យខូចតម្រងនោមថែមទៀត។

យ៉ាងណាមិញ អាការៈក្មេងប្រុសនេះ មានលំនឹងហើយ បន្ទាប់ពីមានការមើលថែយ៉ាងដិតដល់អស់រយៈពេល ១អាទិត្យ និងឲ្យត្រលប់ទៅផ្ទះ កាលពីថ្ងៃទី ២៣ខែមេសា ឆ្នាំ ២០១៣ ក្រោយពេលស្នាក់នៅក្នុង មន្ទីរពេទ្យអស់មួយខែ។ 

តើប្រិយមិត្ដធ្លាប់ជួបហេតុការណ៍បែបនេះ ហើយឬនៅ?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]