ផ្លូវការ! កីឡាករចាស់វស្សារបស់ Spurs រូបនេះបានផ្លាស់ទៅចូលរួមជាមួយ Benfica ដោយគ្មានតម្លៃខ្លួន

//s4.kh1.co/c5/c53ff8784625c9f07b6b215fd3e3634d9f756758.jpg
កីទ្បា

 ១៥-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Benfica បានចុះកិច្ចសន្យារយៈពេល៣ឆ្នាំនាំយកកីឡាករ Jan Vertonghen មករួមក្រុមជាផ្លូវការ

បរទេស៖ កីឡាករវ័យ៣៣ឆ្នាំ Jan Vertonghen បានផ្លាស់ទៅចូលរួមជាមួយក្លិបនៅលីគកំពូលព័រទុយហ្កាល់ Benfica ជាផ្លូវការហើយក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ ក្រោយក្លិប Tottenham Hotspurs បដិសេធមិនព្រមបន្តកិច្ចសន្យាឲ្យកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Jan Vertonghen
កីឡាករ Jan Vertonghen

គួរឲ្យដឹងដែរថាកីឡាករខ្សែការពាររូបនេះបានផ្លាស់ពី Ajax មកចូលរួមជាមួយ Spurs តាំងពីឆ្នាំ២០១២មកម្ល៉េះ ដោយបង្ហាញខ្លួនឲ្យក្លិបដែលដឹកនាំដោយលោក Jose Mourinho មួយនេះបាន៣០០ប្រកួត។ ប៉ុន្តែចាប់ពីរដូវកាលក្រោយទៅ Vertonghen នឹងត្រូវនៅលេងឲ្យ Benfica រហូតដល់ឆ្នាំ២០២៣ ក្រោយចាកចេញពីក្លិបនៅ Premier League មួយនេះដោយគ្មានតម្លៃខ្លួន។ 

កីឡាករ Jan Vertonghen
កីឡាករ Jan Vertonghen

ជាមួយគ្នានេះក្លិប Benfica បានបាត់ពានធំៗចំនួន២គ្រឿងឲ្យទៅក្លិប Porto នៅក្នុងរដូវកាលនេះ ពោលគឺបានត្រឹមឈរនៅលេខ២នៅក្នុងក្របខ័ណ្ឌ Primeira Liga របស់ព័រទុយហ្កាល់ និងចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Portuguese Cup

ការប្រកួតរវាងក្លិប Benfica និង Porto 
ការប្រកួតរវាងក្លិប Benfica និង Porto 

ប្រភពskysports

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T