គ្រាន់តែរុស្ស៊ីរកឃើញវ៉ាក់សាំងវីរុសកូរ៉ូណា គេយករូបលោក ពូទីន មកធ្វើជា Meme ល្បីពេញបណ្ដាញសង្គម

//s6.kh1.co/d2/d282f206adea4b1a8eee22e1a3cd5dc39c649d01.jpg
បច្ចេកវិទ្យា

 ១៥-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រូបភាពពេញនិយមបំផុតមួយ ដែលត្រូវបានគេកាត់តរូបលោកពូទីន ជិះខ្លាឃ្មុំជាមួយសារ៉ាំងយក្យមួយនៅជាប់ខ្នងរបស់គាត់។

បរទេស៖ សេចក្ដីប្រកាសដែលថា ប្រទេសរុស្ស៊ីកំពុងជំរុញឲ្យមានវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍក្នុងប្រទេសរបស់ខ្លួន ចំពោះជំងឺកូវីដ-១៩ មិនត្រឹមតែនាំឲ្យមានការព្រួយបារម្ភជាអន្តរជាតិអំពីសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងបង្កើតឲ្យមានព័ត៌មិនត្រឹមត្រូវនិងកំប្លែងជាច្រើន នៅលើបណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មាន meme ជាច្រើនដែលសើចចំអក ទៅលើការប្រកាសរបស់ប្រទេសរុស្ស៊ីពាក់ព័ន្ធនឹងវ៉ាក់សាំងជំងឺកូវីដ-១៩ ហើយត្រូវបានគេចែករំលែកជាច្រើនភាសាទៀតផង។ អ្នកខ្លះបង្ហាញប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ថាជាកំពូលវីរៈបុរសដូចជា Spiderman ឬ Ironman ដែលជួយសង្គ្រោះពិភពលោក។ រូបភាពពេញនិយមបំផុតមួយ ដែលត្រូវបានគេកាត់តរូបលោកពូទីន ជិះខ្លាឃ្មុំជាមួយសារ៉ាំងយក្យមួយនៅជាប់ខ្នងរបស់គាត់។

Meme ដែលគេចែកចាយនៅលើបណ្ដាញសង្គម
Meme ដែលគេចែកចាយនៅលើបណ្ដាញសង្គម

ក៏មានការចែករំលែកការបង្ហោះ អបអរសាទរការប្រកាសវ៉ាក់សាំងរបស់រុស្ស៊ីផងដែរ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុក ដែលជាអ្នកគាំទ្ររបស់លោកពូទីន ហើយត្រូវបានគេចែករំលែកច្រើនជាង២០ម៉ឺនដង។ ការបង្ហោះមួយចំនួនបានប្រៀបធៀបផ្កាយរណបដំបូងគេរបស់សូវៀត បានត្រួសត្រាយផ្លូវសម្រាប់វិស័យអវកាស ចំណែកវ៉ាក់សាំងនេះវិញបានត្រួសត្រាយផ្លូវ សម្រាប់ពិភពលោកដោយមិនត្រូវការពាក់ម៉ាស់ និងគម្លាតសុវត្ថិភាពសង្គមទៀតទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T