ប្រវត្ដិសាស្ត្រថ្មីរបស់មនុស្សលោក! បេសកកម្មរបស់យានអវកាសមួយនឹងចុះចត លើអាចម៍ផ្កាយ នៅក្រៅភពផែនដី

//s6.kh1.co/55/555cbb8d7c57afbbfc6085b3fd932a7c950f183d.png
បច្ចេកវិទ្យា

 ១៥-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

វាក្លាយជាយានអវកាសដំបូងគេរបស់ណាសា ដើម្បីប្រមូលសំណាកពីអាចម៍ផ្កាយ ហើយបញ្ជូនវាមកផែនដីវិញ។

បរទេស៖ នៅសប្ដាហ៍នេះ យានអវកាស OSIRIS-REx បានធ្វើការហាត់សមជាលើកចុងក្រោយ ដែលវាចាំបាច់ត្រូវចុះចតលើអាចម៍ផ្កាយ Bennu និងប្រមូលសំណាកពីវា នៅប៉ុន្មានខែខាងមុខ។ ការប្រមូលនេះនឹងកើតឡើងនៅថ្ងៃទី២០ ខែតុលា ដែលធ្វើឲ្យវាក្លាយជាយានអវកាសដំបូងគេរបស់ណាសា ដើម្បីប្រមូលសំណាកពីអាចម៍ផ្កាយ ហើយបញ្ជូនវាមកផែនដីវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យាន OSIRIS-REx ដែលនឹងចុះចតលើអាចម៍ផ្កាយ Bennu នៅពេលខាងមុខ 
យាន OSIRIS-REx ដែលនឹងចុះចតលើអាចម៍ផ្កាយ Bennu នៅពេលខាងមុខ 

យាន OSIRIS-REx នឹងចាកចេញពីអាចម៍ផ្កាយ Bennu ក្នុងឆ្នាំ២០២១ នឹងវិលត្រឡប់មកផែនដីវិញ នៅខែកញ្ញាឆ្នាំ២០២៣ ដោយផ្ទុកសារធាតុស្ករ៣០កញ្ចប់ ដែលជាវត្ថុធាតុដើមពីអាចម៍ផ្កាយ។ ចាប់តាំងពីបានមកដល់អាចម៍ផ្កាយនេះ ក្នុងខែធ្នូ ឆ្នាំ២០១៨ បេសកកម្មយាន OSIRIS-REx របស់អង្គការណាសាបានធ្វើដំណើរតាមគន្លងអាចម៍ផ្កាយមួយនេះ និងបានកំណត់ផែនទីលើផ្ទៃរបស់វារួចស្រេច។

តំបន់ដែលយាន OSIRIS-REx នឹងចុះទៅយកសំណាក
តំបន់ដែលយាន OSIRIS-REx នឹងចុះទៅយកសំណាក

អាចម៍ផ្កាយ Bennu គឺស្ថិតនៅចម្ងាយ ២៨៨លានគីឡូម៉ែត្រពីផែនដី ប៉ុន្តែវាត្រូវបានគេចាត់ទុថា ជាអាចម៍ផ្កាយដែលនៅជិតផែនដី។ អាចម៍ផ្កាយមួយនេះអាចនឹងខិតមកកៀកផែនដី ជិតជាងចម្ងាយព្រះចន្ទ ក្នុងឆ្នាំ២១៣៥ ហើយវាមកកាន់តែកៀកមែនទែន ក្នុងឆ្នាំ២១៧៥និង២១៩៥។

ការបុកផែនដីដោយផ្ទាល់ប្រហែលជាមិនអាចកើតឡើងទេ ប៉ុន្តែទិន្នន័យដែលប្រមូលបានកំឡុងពេលបេសកកម្មនេះ អាចនឹងជួយកំណត់វិធីសាស្ត្រល្អៗ ដើម្បីបញ្ចៀសគ្រោះមហន្តរាយដោយសារតែអាចម៍ផ្កាយ។ សំណាកពីអាចម៍ផ្កាយ Bennu នឹងជួយអ្នកវិទ្យាសាស្ត្រឲ្យយល់ដឹង មិនត្រឹមតែអំពីអាចម៍ផ្កាយដែលអាចជះឥទ្ធិពលដល់ផែនដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីរបៀបដែលភពនានានិងជីវិតបានចាប់ផ្ដើម៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T