គួរឲ្យសោកស្តាយ! តារាកូរ៉េប៉ុន្មានគូនេះ ប្រកាសចែកផ្លូវគ្នាទាំងគ្មានស្តាយស្រណោះ

//s4.kh1.co/94/94f840ba3ccef9a99d4611070e863e5f5216c0fa.jpg
តារា & កម្សាន្ដ

 ១៥-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គិត​ត្រឹម​ពាក់កណ្តាលឆ្នាំ ២០២០នេះ មាន​រឿង​កើត​ឡើង​ជាច្រើន ក្នុង​ប្រទេសកូរ៉េខាងត្បូង​ ក្នុង​នោះក៏មានដំណឹង​ដ៏គួរឲ្យសោក​ស្តាយជាច្រើនដូចជា តារាកូរ៉េល្បីៗជា​ច្រើនគូ បាន​ប្រកាស​ពីដំណឹង​ចែក​ផ្លូវគ្នារបស់​ពួកគេ​។

កូរ៉េខាងត្បូង ៖ ត្រឹម​ពាក់កណ្តាល ​ឆ្នាំ​២០២០ នេះ មាន​រឿងរ៉ាវកើត​ឡើង ​ជាច្រើន មានទាំងដំណឹង​ល្អ ​និង​ដំណឹង​អាក្រក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​​​ចំពោះ​ដំណឹង​ល្អ​មាន គឺតារា​ចម្រៀង​ និងតារាសម្តែងកូរ៉េជា​ច្រើន ​បាន​ប្រកា​សពី​ដំណឹង​រៀបការ​ រួមទាំងការ​វិលវិញ របស់​ពួកគេ ​តែសម្រាប់ដំណឹង​អាក្រក់​វិញនោះ គឺមាន​តារាជាច្រើនគូ ​បាន​ប្រកាស​ពី​ដំណឹង​បែក​ផ្លូវ​គ្នា ​ដែល​អ្នកខ្លះ ​ខំសាងស្នេហាមក ​អស់​ជា​ច្រើន​ឆ្នាំទៅហើយ។

​ក្នុងចំណោម​គូស្នេហ៍​តារាកូរ៉េ ​ដែល​អ្នក​គាំទ្រ ​មាន​ការ​សោកស្តាយ​ខ្លាំងបំផុត បន្ទាប់ពី​ដំណឹង​ចែកផ្លូវគ្នា​នោះគឺ ​គូស្នេហ៍តារាសម្តែងស្រី ​Honey Lee និង​មិត្ត​ប្រុស​ ព្រោះ​អ្នកទាង​ពីរ បាន​ស្រលាញ់ និងសិក្សា​មើលចិត្តគ្នា​ ​អស់​រយៈពេល​ជាង​៧ឆ្នាំមកហើយ តែចុង​ក្រោយ ​នៅ​តែ​មិនអាចបន្តជាមួយគ្នា​បាន​ដដែល។

ជារួម គ្រប់​យ៉ាងគឺមិនអាចបង្ខំ​បានឡើយ បើសិនជារស់នៅ​​មិន​ចុះសម្រុង​គ្នា ក៏​ចែក​ផ្លូវ​គ្នា។

តោះ​ចង់​ដឹង​ថា ​មានគូស្នេហ៍តារាកូរ៉េ រូបណាខ្លះ ​ដែល​បាន​ប្រកាសចែក​ផ្លូវគ្នា គិតត្រឹម​ពាក់កណ្តាល​ឆ្នាំ ​២០២០​​ នេះ​?

សូមទៅតាម​ដានទាំងអស់គ្នា​ ៖ ​

 ១. Kim Bo Ra និង​ Jo Byung Gyu

Kim Bo Ra និង​Jo Byung Gyu
Kim Bo Ra និង​Jo Byung Gyu

គូស្នេហ៍វ័យក្មេង ​មួយ​គូ​នេះ​បាន​ប្រកាស ពីដំណឹង​ចែក​ផ្លូវគ្នា ​បន្ទាប់ពី​ទាក់ទងគ្នា ​បាន​មួយ​ឆ្នាំ ​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០១៩។

២. Honey Lee និ​ង Yoon Kye Sang

Honey Lee និ​ងYoon Kye Sang
Honey Lee និ​ងYoon Kye Sang

គូស្នេហ៍​មួយ​គូ​នេះ ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ ​មាន​ការ​ខក​បំណង​ជាខ្លាំង ​បន្ទាប់ពីពួកគេ​បាន​ប្រកាស ​បញ្ចប់ចំណង​ស្នេហ៍ ដែល​ខំសាង​មក​ អស់​រយៈពេល​៧ឆ្នាំ​។ អ្នក​ទាំងពីរបាន​ទាក់​ទងគ្នា តាំងពី​ឆ្នាំ​២០១៣ ហើយក៏​បញ្ចប់​ទៅវិញ ​កាលពី​ខែ​មិថុនា​ ឆ្នាំ​ ២០២០ នេះ​ផងដែរ។

៣. Jung So Min និ​ង Lee Joon

Jung So Min និ​ងLee Joon
Jung So Min និ​ងLee Joon

កាលពី​ដើម​ឆ្នាំ ​២០១៨​ កន្លងទៅ​គូស្នេហ៍​មួយ​គូនេះ ​ត្រូវ​បាន​ Dispatch លួច​ថត​បាន​ពេល​ដែល​ពួកគេ ​កំពុង​តែធ្វើ​ការណាត់​ជួបគ្នា​។ ក៏ប៉ុន្តែ​បន្ទាប់​ពី​ រយៈពេល​៣ឆ្នាំ ​នៃ​ការ​ទាក់​ទងគ្នា​ គូស្នេហ៍​មួយគូនេះ ក៏​បាន​ប្រកាស​ពី​ដំណឹង ​ចែក​ផ្លូវ​គ្នា កាលពី​ខែមិថុនា ក្នុង​ឆ្នាំ​២០២០ ​នេះផងដែរ​។

 ៤. Stephanie Lee និង​ Loco

Stephanie Lee និង​ Loco
Stephanie Lee និង​ Loco

​អ្នកទាំងពី​រ បាន​ធ្វើ​ឲ្យ​មហាជន ​មានការ​ភ្ញាក់​ផ្អើ​លជា​ខ្លាំង នៅពេល​ដែល ​ប្រកាស​ពីទំនាក់​ទំនង ស្នេហាជា​លើកដំបូង កាលពី​ឆ្នាំ​២០១៩​​។ តែគួរ​ឲ្យ​សោកស្តាយ ​ទំនាក់​ទំនង​នេះក៏ ត្រូវបាន​បញ្ចប់ទៅ​វិញ ត្រឹម​រយៈពេល​តែ​១ឆ្នាំ​។

៥. Lee Joo Seung និង​ Son Eun Seo

Lee Joo Seung និង​Son Eun Seo
Lee Joo Seung និង​Son Eun Seo

អ្នកទាំងពីរបាន ​ប្រកាស​ពី​ទំនាក់​ទំនង កាលពី​ខែមេសា​ ឆ្នាំ​២០១៨ និង​បាន​ប្រកាស​ពី​ដំណឹង​ បែក​គ្នា​កាលពី​ខែ​កុម្ភៈ ឆ្នាំ​ ២០២០ នេះ​ បន្ទាប់​ពី​បាន​ទាក់​ទងគ្នា បាន​២ឆ្នាំ​។

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T