លោក ត្រាំ និយាយថា វ៉ាក់សាំងកូវីដ១៩​​របស់អាមេរិក នឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗនេះ

//s4.kh1.co/c8/c850243987492d522c99750a342b40042ff0b57c.jpg
សង្គម

 ១៥-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្តែងក្តីសង្ឃឹម​ទៅលើវ៉ាក់សាំងកូវីដ១៩របស់ប្រទេសរុស្ស៊ី ដែលត្រូវបានចុះបញ្ជីដំបូង​គេលើលោក ថាវានឹងមានប្រសិទ្ធភាព ប៉ុន្តែលោក​បានលើកឡើងថា នៅ​ក្នុងពេលឆាប់ៗនេះ សហរដ្ឋអាមេរិកក៏នឹងបញ្ចេញវ៉ាក់សាំងកូវីដ១៩របស់ខ្លួនមួយដែរ

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្តែងក្តីសង្ឃឹម​ទៅលើវ៉ាក់សាំងកូវីដ១៩របស់ប្រទេសរុស្ស៊ី ដែលត្រូវបានចុះបញ្ជីដំបូង​គេលើលោក ថាវានឹងមានប្រសិទ្ធភាព ប៉ុន្តែលោក​ក៏បានលើកឡើងថា នៅ​ក្នុងពេលឆាប់ៗនេះ សហរដ្ឋអាមេរិកក៏នឹងបញ្ចេញវ៉ាក់សាំងកូវីដ១៩របស់ខ្លួនមួយដែរ បន្ទាប់ពីឆ្លង​ការធ្វើតេស្តសាកល្បង ​អស់រយៈពេលជាយូរមក​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំណើរការផលិតវ៉ាក់សាំងរបស់ប្រទេសរុស្ស៊ីបានចាប់ផ្តើមហើយ ដោយក្នុងនោះវ៉ាក់សាំងចំនួន ​៥០០លានដូស អាចនឹង​ត្រូវផលិតរួចរាល់ក្នុងរយៈពេល ១២ខែ ហើយវ៉ាក់សាំងកូវីដ១៩របស់រុស្ស៊ី ដែលមានឈ្មោះថា Sputnik V នេះ ត្រូវបានគេសន្មត់ថា នឹងអាចផ្តល់ការការពារពី​ជំងឺកូវីដ១៩ បានរហូតដល់ទៅ ២ឆ្នាំ។

វ៉ាក់សាំងកូវីដ១៩របស់រុស្ស៊ី ដែលទើបត្រូវបានអនុម័តជាលើកដំបូង មានឈ្មោះថា Sputnik V
វ៉ាក់សាំងកូវីដ១៩របស់រុស្ស៊ី ដែលទើបត្រូវបានអនុម័តជាលើកដំបូង មានឈ្មោះថា Sputnik V

នៅក្នុង​សន្និសីទកាសែតកាលពីថ្ងៃសុក្រ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖

យើងមិនដឹងច្រើនទេ អំពី​វ៉ាក់សាំងកូវីដ១៩របស់ប្រទេសរុស្ស៊ី ប៉ុន្តែយើងសង្ឃឹមថា វានឹងមានប្រសិទ្ធអាចប្រឆាំងនឹងជំងឺបាន។ ចំណែកវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក ត្រូវចំណាយពេលយូរ​ ដោយ​សារវាត្រូវឆ្លងកាត់ការសាកល្បងច្រើនដំណាក់កាល ប៉ុន្តែនៅមុនដំណាច់ឆ្នាំនេះ វាអាចនឹងត្រូវបានអនុម័ត ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

គួរឱ្យដឹងដែរថា បើទោះបី​​វ៉ាក់សាំង Sputnik V ​របស់រុស្ស៊ីទទួលបាន​អនុម័តជាផ្លូវការមុនគេនៅលើពិភពលោកយ៉ាងក្តី ប៉ុន្តែក៏វានឹងនៅតែបន្តឆ្លងកាត់ការធ្វើតេស្តសាកល្បង​លើមនុស្សរាប់ពាន់នាក់ទៀត ទាំងនៅក្នុងប្រទេសរុស្ស៊ី និងនៅបរទេសផងដែរ៕

​វ៉ាក់សាំងរបស់រុស្ស៊ីនៅតែបន្តការធ្វើតេស្ត
​វ៉ាក់សាំងរបស់រុស្ស៊ីនៅតែបន្តការធ្វើតេស្ត
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៩ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T