លោក Hannes Langeder ជាមនុស្សម្នាក់ ដែលស្រលាញ់ចូលចិត្ត ការបង្កើតនូវអ្វីថ្មីៗ ហើយគាត់បានបង្កើតឡានម៉ាក Porsche GT3 RS ពណ៌មាស មួយគ្រឿង ដោយធ្វើឡើងពី កង់ចាស់ៗ បំពង់ PVC និង ស្កុតបិទ តែប៉ុណ្ណោះ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ឡាននេះ មិនមាន ការចាក់សាំងនោះទេ ដែលមិនធ្វើអោយប៉ះពាល់ ដល់បរិស្ថានឡើយ ហើយវាអាចមានល្បឿន ដល់ ១០គីឡូម៉ែត្រ ក្នុងមួយម៉ោង បើសិនជាយើង ធាក់អោយខ្លាំងនោះ។ ទោះជាយ៉ាងណា ឡានមួយនេះ មានទម្ងន់ ១០០គីឡូក្រាម បំពាក់នូវគ្រឿងតុបតែង យ៉ាងស្រស់ស្អាត និង មានរូបរាង ដូចជាឡានពិតៗ តែម្តង។ ក្នុងនោះដែរ គាត់បានចំណាយពេល អស់ជាង ៦ខែ និង ១ពាន់ ម៉ោង ទើបអាចបង្កើតឡាននេះបានជោគជ័យ។

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
















តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]