ទាំងសង្ហា ទាំងចិត្តបុណ្យ! Gong Yoo មិននៅស្ងៀម បរិច្ចាគលុយទាំងលាន ពេលប្រទេសកំពុងជួបទុក្ខ

//s4.kh1.co/3d/3da13c7fab409c6cadea13e070a7823881e09361.jpg
តារា & កម្សាន្ដ

 ១៥-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាសម្ដែងប្រុស​ល្បី ​ប្រចាំប្រទេស Gong Yoo បរិច្ចាគ​ទឹក​ប្រាក់​ចំនួន ​១០០លានវ៉ុន ជួយ​ដល់អ្នក​រងគ្រោះ​ព្រោះ​ទឹក​ជំនន់ក្នុងប្រទេស ហើយ​នេះ​ក៏មិនមែន​ជា​លើកទីមួយ​នោះដែរ​។

កូរ៉េខាងត្បូង ៖ ក្នុង​ខណៈពេល​ដែល ​កូរ៉េខាងត្បូងកំពុងតែជួប ​នៅ​បញ្ហា​គ្រោះ​ទឹកជំនន់​យ៉ាង​ធ្ងន់​ធ្ងរ ​តួឯកប្រុស​ក្នុង​រឿង Goblin មិន​ឈរឳបដៃមើល​ឡើយ លោកបាន​ចេញ​មុខ​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​ ១០០លាន​វ៉ុន​ ជួយ​ដល់​ប្រជាជន​រងគ្រោះ ​ដោយសារតែ​គ្រោះ​ធម្មជាតិ​នេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើ​យោង​តាម ​សេចក្តីប្រកាស​របស់​សមាគមន៍ Hope Bridge National Disaster Relief ដែល​បាន​ចេញ​ផ្សាយ​ កាលពី​ថ្ងៃទី​១៤ ខែសីហា​នេះ ​បាន​ឲ្យដឹង​ថា តារាប្រុស​ Gong Yoo បាន​បរិច្ចាគ​ថវិកាផ្ទាល់​​ខ្លួន ​ចំនួន​១០០លានវ៉ុន ស្មើនឹង​ ៨៤,២៧៩.៤៣ ដុល្លារអាមេរិក ​ក្រោម​ឈ្មោះ​ Gong Ji Cheol (ដែល​ជា​ឈ្មោះ​កំណើត​របស់លោក) ដើម្បី​ជាការ​ជួយ​ដល់ ​អ្នក​ដែល​កំពុងតែ​រងគ្រោះ ​ដោយសារ​​ជំនន់ទឹកភ្លៀងនេះ បន្ទាប់​ពីប្រទេសកូរ៉េខាងត្បូង​ ​មាន​ភ្លៀង​ធ្លាក់យ៉ាង​ខ្លាំង ជាប់​គ្នា​ជា​ច្រើន​ថ្ងៃ ​​​ធ្វើ​ឲ្យ​​តំបន់​ជាច្រើន ​ក្នុង​ប្រទេស​ ត្រូវ​បាន​លេច​​លង់ ថែមទាំងបាន​ឆក់​យក​អាយុ​ជីវិត ​របស់​ប្រជាជនថែម​ទៀត​ផង​។

គួ​ររំលឹក​ផងដែរថា ​កន្លងមក​កាលពី​ខែ​កុម្ភៈ តារាប្រុស​​រូបនេះ ក៏ធ្លាប់​បាន​បរិច្ចាគ​ថវិកា ​១០០លានវ៉ុន ​ម្តង​រួចមកហើយដែរ​ ក្នុងយុទ្ធនាការ ​ប្រឆាំងនឹង​ការរីករាលត្បាត់នៃ​មេរោគ​ឆ្លង​ COVID-19។ មិន​ត្រឹម​តែប៉ុណ្ណោះ​ តារាប្រុសរូប​នេះ ក៏​​ត្រូវបានគេជ្រើស​រើស ​ជាអ្នកតំណាងឲ្យគណៈកម្មាធិការ UNICEFF Korea Committee ចាប់តាំងពីឆ្នាំ ២០១៤ មក​ផងដែរ​៕

ទស្សនារូបភាពខាងក្រោម ៖

  តារាប្រុសGong Yoo
  តារាប្រុសGong Yoo
  តារាប្រុសGong Yoo
  តារាប្រុសGong Yoo
  តារាប្រុសGong Yoo
  តារាប្រុសGong Yoo
  តារាប្រុសGong Yoo
  តារាប្រុសGong Yoo
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T