ផ្លូវការ! Arnold វ៉ាដាច់កីឡាករ Man Utd ៣រូបជាប់ឈ្មោះជាកីឡាករវ័យក្មេងល្អបំផុតប្រចាំ PL រដូវកាល២០១៩/២០នេះ

//s4.kh1.co/fe/fed0534be4d5ea1ae3e2bb891233f97b3e334ce6.jpg
កីទ្បា

 ១៤-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Arnold ជាប់ឈ្មោះជាកីឡាករវ័យក្មេងល្អបំផុតប្រចាំក្របខ័ណ្ឌ Premier League រដូវកាល២០១៩/២០នេះ

អង់គ្លេស៖ ផ្លូវការហើយ ខ្សែការពារស្លាបស្តាំរបស់ក្លិបហង្សក្រហម Liverpool កីឡាករ Trent Alexander-Arnold ជាប់ឈ្មោះជាកីឡាករវ័យក្មេងល្អបំផុតប្រចាំក្របខ័ណ្ឌ Premier League រដូវកាល២០១៩/២០នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Trent Alexander-Arnold
  កីឡាករ Trent Alexander-Arnold

ក្នុងនោះក៏មានកីឡាករជួរមុខរបស់ក្លិប Manchester United ឈរឈ្មោះប្រជែងយកពានរង្វាន់មួយនេះផងដែរដូចជា Marcus Rashford, Mason Greenwood និង Anthony Martial ។ ប៉ុន្តែបានត្រឹមខកចិត្តដោយ Trent Alexander-Arnold ទទួលបានការបោះឆ្នោតឲ្យច្រើនជាងគេ។​

កីឡាករ Anthony Martial, Mason Greenwood និង Marcus Rashford
កីឡាករ Anthony Martial, Mason Greenwood និង Marcus Rashford

គួរឲ្យដឹងដែរថា Arnold ជាតួរសំខាន់មួយរូបដែលជួយឲ្យ Liverpool ឈ្នះពាន Premier League ជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ ក្រោមការដឹកនាំរបស់លោក Jurgen Klopp ។ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះបង្ហាញទម្រង់លេងបានយ៉ាងល្អនៅក្នុងរដូវកាល២០១៩/២០នេះ ក្នុងនោះរូបគេអាចឡើងមកបោះបាល់ឲ្យដៃគូបញ្ចប់ទីបានរហូតដល់ទៅ១៣លើកឯណោះក្នុងនាមជាខ្សែការពារ៕

  កីឡាករ Trent Alexander-Arnold
  កីឡាករ Trent Alexander-Arnold

ប្រភពdailymail

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T