ក្មេងប្រុសម្នាក់នេះត្រូវបានគ្រូបង្រៀន និងមិត្តរួមថ្នាក់ហៅគេថា Justin Bieber ព្រោះដៃរបស់គេទន់គ្មានកំលាំង ជាមួយនឹងមុខមាត់ដ៏ស្រស់សង្ហារ។

ក្មេងៗភាគច្រើន អាយុប៉ុនគេ ប្រាកដជាមានការលេងសើចពេញមួយថ្ងៃ ជាមួយនឹងមិត្តភក្កិក្នុងថ្នាក់ ឬក៏អង្គុយធ្វើកិច្ចការ សាលាដែលគ្រូបានដាក់ឲ្យ ផ្ទុយទៅវិញក្មេងប្រុស Paul Henry Gingerich បែរជាមានជីវិតខុសប្លែកពីក្មេងដ៏ទៃទៅវិញ។ កាលពីឆ្នាំ ២០១០ Paul មានអាយុ១២ឆ្នាំ រស់នៅរដ្ឋ Indiana សហរដ្ឋអាមេរិក ត្រូវជាប់ទោសក្នុងពន្ធនាគារ ចំនួន២៥ឆ្នាំ ដោយសារតែគេបានបាញ់សម្លាប់ ឪពុកចុងមិត្តភក្កិរបស់គេ។ ដោយសារតែបទឧក្រិដ្ឋនេះ មានភស្តុតាង និងសាក្សីច្បាស់លាស់ Paul ត្រូវតម្រូវឲ្យចូលគុកដោយខានមិនបាន រហូតដល់គេអាយុ ៣៧ឆ្នាំទើបអាចេញមកវិញបាន។

Paul និងមិត្តគេម្នាក់ទៀត Colt Lundy មានគម្រោងចង់រត់ចេញពីផ្ទះជាមួយគ្នា ក៏ប៉ុន្តែ Lundy បានប្រាប់ទៅ Paul ថាគេមិនជា ទៅណាបានទេ ព្រោះឪពុកចុងរស់គេមិនអនុញ្ញាត គឺទាល់តែពួកយើងសម្លាប់គាត់ជាមុនសិន។ Lundy បានប្រគល់កាំភ្លើងខ្លីមួយដើមទៅឲ្យ Paul ហើយរងចាំឪពុកចុងរបស់ Lundy នៅផ្ទះរបស់ Lundy នៅពេលដែលគាត់ ចូលដល់ក្នុងផ្ទះ Paul ក៏បាញ់បុរសនោះស្លាប់នៅនឹងកន្លែង តែត្រូវបានប៉ូលីសនៅជិតនោះចូលមក និងចាប់ខ្លួនគេតែម្ដង។ ឥលូវនេះគេនៅក្នុងពន្ធនាគារកុមារ រហូតដល់គេអាយុ២១ឆ្នាំ ទើបប្ដូរទៅពន្ធនាគារមនុស្សធំ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?







កែសម្រួលដោយ អៀង

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]