បែកធ្លាយរូបហ៊ា Boy ពីមុន ខុសគ្នាពីឥលូវខ្លាំងម៉្លេះ មើលសឹងមិនស្គាល់

//s6.kh1.co/88/88598f55bc3fe9251855be40584f97c6243bfb69.jpg
តារា & កម្សាន្ដ

 ១៤-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារាសម្ដែងប្រុសរូបសង្ហា Boy Pakorn ពេលនេះកាន់តែមានឈ្មោះល្បីល្បាញ ដោយលោកជាតារាសម្ដេងមួយរូបតែងតែទទួលបានតំណែងជាតួឯកស្ទើរតែគ្រប់រឿង។

ថៃ៖ Boy Pakorn ជាតារាសម្ដែងមួយរូប ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង លើសមត្ថភាពសម្ដែង និងរូបសម្បត្តិស្អាតសង្ហាផងដែរ។ ពីមួយឆ្នាំទៅមួយឆ្នាំ តារារូបនេះ កាន់តែមានភាពជោគជ័យលើ វិថីសិល្បៈខ្លាំងជាងមុន បើទោះបីឈានជើងចូលសិល្បៈយូរឆ្នាំ យ៉ាងណាក៏ដោយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកទៅមើល រូបសម្បត្តិតារាប្រុសរូបនេះវិញ លោកពិតជាមានមុខមាត់ស្អាតគួរឲ្យទាក់ទាញ ជាពិសេសមានរូបរាងសាច់ដុំធំកង់ៗតែម្ដង។ ម្យ៉ាងវិញទៀត រាល់ពេលដែល តារារូបនេះ តុបតែងខ្លួនម្ដងៗ តែងតែមានការសរសើរពីអ្នកគាំទ្រស្ទើរតែគ្រប់ពេល បើទោះបី ស្លៀកពាក់បែបសាមញ្ញធម្មតា ឬបែបស៊ីវិល័យយ៉ាងណាក៏ដោយ។ 

ជាក់ស្ដែង កាលពីម្សិលមិញនេះ ប្អូនប្រុស Boy Pakorn បានបង្ហោះរូបលោក ពីមុនជាមួយម្ដាយ ដោយមើលទៅ Boy ពិតជាមានភាពខុសប្លែកគ្នា នឹងបច្ចុប្បន្នខ្លាំងតែម្ដង។ ក្នុងនោះដែរ ហ្វេនធ្លាប់តែបានឃើញកម្លោះសង្ហារូបនេះ មានរូបរាងសាច់ដុំតឹងណែន តែរូបភាពមួយសន្លឹកថ្មីនេះ បែរជាតារាសម្ដែងឆ្នើមរូបនេះ មានរូបរាងស្គមស្គាំង បើមើលមួយភ្លែតសឹងតែ មិនស្គាល់ទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖​

Boy Pakorn
Boy Pakorn
Boy Pakorn
Boy Pakorn
Boy Pakorn
Boy Pakorn
Boy Pakorn
Boy Pakorn
Boy Pakorn
Boy Pakorn
Boy Pakorn
Boy Pakorn
Boy Pakorn និងម្ដាយ
Boy Pakorn និងម្ដាយ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T