ភ្ញាក់ព្រឺត! នារីម្នាក់នេះ មុខដូច Michael Jackson ម៉្លេះ

//s6.kh1.co/43/43a5e4712324ca5630e1eb1ebdfde333b00c405d.jpg
តារា & កម្សាន្ដ

 ១៤-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មិនគួរឲ្យជឿសោះថា នារីម្នាក់នេះដែលជានិស្សិតមហាវិទ្យាល័យនៅទីក្រុង Manchesterម្នាក់ មានមុខដូចបេះបិទទៅនឹងស្តេចចម្រៀងផប់ Michael Jackson ខ្លាំងយ៉ាងនេះ ។

អង់គ្លេស៖ ប្រមាណជាប៉ុន្មានថ្ងៃមុននេះ នៅក្នុងបណ្តាញសង្គមអុីនធើណែត មានរឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំង ដោយមាននារីម្នាក់ ដែលជានិស្សិតមហាវិទ្យាល័យនៅទីក្រុង Manchester មានមុខដូចបេះបិទទៅនឹ ងស្តេចចម្រៀងផប់ Michael Jackson ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក និស្សិតស្រី១៧ឆ្នាំ Lorun Elisabeth បានក្លាយជាប្រធានបទដ៏ក្តៅគគុក ដោយមានអ្នកចុច Like ដល់ទៅ១០៩,០០០និង អ្នក Comment ៦,០០០ ដោយសារតែនាង មានមានមុខ មាត់ ច្រមុះ ភ្នែកនិង ចិញ្ចឹម ដូចស្ទើរតែទាំងស្រុងទៅនឹង តារាចម្រៀងផប់ Michael Jackson ដែលទទួលអនិច្ចកម្ម ក្នុងឆ្នាំ២០០៩ផងដែរ។ 

ក្រោយពីបានឃើញដូច្នេះ ហ្វេនជាច្រើនបាននាំគ្នា បញ្ចេញមតិសរសើរនិង និយាយរបៀបលេងសើច ដោយធ្វើជាច្រឡំថានាងជា កូនស្រីស្តេចតារាចម្រៀងផប់ម្នាក់នេះផងដែរ ប៉ុន្តែក្នុងនោះមានមតិមួយចំនួនតូច បានធ្វើឲ្យ Lorun Elisabeth ខឹងខ្លះដែរ ដោយមានអ្នកខ្លះបានថា នាងបានទៅវះកាត់កែសម្ភស្សដើម្បីឲ្យមានមុខមាត់ដូចតារាល្បី ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមហាជនទៅវិញ៕

សូមចូលមើលរូបភាពខាងក្រោម៖

Lorun Elisabeth
Lorun Elisabeth
Lorun Elisabeth
Lorun Elisabeth
Lorun Elisabeth
Lorun Elisabeth
Lorun Elisabeth
Lorun Elisabeth
Michael Jackson(កាលនៅរស់)
Michael Jackson(កាលនៅរស់)
Michael Jackson(កាលនៅរស់)
Michael Jackson(កាលនៅរស់)
Michael Jackson(កាលនៅរស់)
Michael Jackson(កាលនៅរស់)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T