ចុមយក្ស! ស្ងាត់ៗ PSG មកចាប់ចិត្តចង់បានខ្សែប្រយុទ្ធក្រុម Man UTD រូបនេះ ទៅជំនួសកន្លែង Cavani

//s6.kh1.co/bb/bbfa2e03eb81f07dacfae6c16322ffbecb8925b9.jpg
កីទ្បា

 ១៤-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ងាត់ៗ PSG មកចាប់ចិត្តចង់បានខ្សែប្រយុទ្ធក្រុម Man UTD កីឡាករ Ighalo ទៅជំនួសកន្លែង Cavani

បារាំង៖ ក្លិប Paris Saint-Germain ត្រូវបានគេរាយការណ៍មកថា មានចំណាប់អារម្មណ៍ក្នុងការផ្ទេរយកខ្សែប្រយុទ្ធកំពុងខ្ចីជើងលេងនៅក្រុមបិសាចក្រហម Manchester United កីឡាករ Odion Ighalo

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Odion Ighalo
  កីឡាករ Odion Ighalo

Ighalo បានផ្ទេរពិក្លិបនៅលីគកំពូលចិន Shanghai Shenhua មកលេងឲ្យក្រុម Man UTD ក្នុងកិច្ចសន្យាខ្ចីជើងកាលពីដើមឆ្នាំ២០២០។ គិតមកទល់ពេលនេះ គេស៊ុតបញ្ចូលទីបាន៥គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន១៨ប្រកួតឲ្យក្រុមលោក Ole Gunnar Solskjaer ខណៈទម្រង់លេងរបស់គេ បានទាក់ក្រសែភ្នែកក្លិបអ្នកមាននៅបារាំង PSG ។

តាមពិតទៅ ជើសស៊ុតជម្រើសជាតិនីហ្សេរីយ៉ារូបនេះ ត្រូវវិលត្រឡប់ទៅកាន់ក្លិប Shnghai Shenhua វិញ តាំងពីដំណាច់ខែមិថុនា ប៉ុន្តែ Man UTD បានចំណាយប្រាក់៥,២លានអឺរ៉ូ បន្ថែមទៅឲ្យក្លិបនៅលីគកំពូលចិន ដើម្បីបន្តកិច្ចសន្យាខ្ចីជើងជាមួយគេ រហូតដល់ខែមករាឆ្នាំក្រោយ។

  កីឡាករ Odion Ighalo
  កីឡាករ Odion Ighalo

យ៉ាងណាមិញ​ បើតាមសារព័ត៌មាន Foot Mercato របស់បារាំង បានឲ្យដឹងថា ក្លិប PSG បានសម្លឹងឃើញ Ighalo ជាបេក្ខភាពក្នុងការមកជំនួសតំណែងខ្សែប្រយុទ្ធ Edinson Cavani ដោយនាយកប្រតិបត្តិរបស់ក្លិបលោក Leonardo បានធ្វើការទាក់ទងទៅ តំណាងរបស់ខ្សែយុទ្ធវ័យ៣១ឆ្នាំរួចរាល់ហើយ ពិភាក្សាជុំវិញលទ្ធភាពនៃការផ្ទេររូបគេមកកាន់ក្របខណ្ឌ​ Ligue 1។

  ខ្សែប្រយុទ្ធ Edinson Cavani
  ខ្សែប្រយុទ្ធ Edinson Cavani

ជាការពិតណាស់ ត្បិតបច្ចុប្បន្ន PSG មានកីឡាករ Mauro Icardi ដែលទើបទិញផ្ដាច់ពីក្លិប Inter Milan ក្នុងតម្លៃ៥២លានផោន ជាអ្នករ៉ាប់រងតំបន់ប្រយុទ្ធ រួចហើយក្ដី ប៉ុន្តែក្លិបដែលគ្រប់គ្រងដោយមហាសេដ្ឋីជនជាតិអារ៉ាប់មួយនេះ នៅតែចង់បានជើងស៊ុត១រូបទៀត ដើម្បីឲ្យតំណែងខ្សែប្រយុទ្ធក្នុងក្រុមកាន់តែមានភាពប្រកួតប្រជែងខ្លាំងជាងមុនបន្ថែមទៀត៕

  កីឡាករ Mauro Icardi
  កីឡាករ Mauro Icardi

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T