យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់ គាត់បានព្យាយាមបំបែក កំណត់ត្រាពិភពលោក Guinness ដោយធ្វើការផ្គុំបំណែករូបភាពតូចៗ បញ្ចូលគ្នា ជាច្រើន រហូតដល់ទៅ ៤ម៉ឺនបំណែកឯណោះ តែទីបំផុត ការខំប្រឹងទាំងប៉ុន្មាន បានក្លាយទៅជា អសាបង់ទៅវិញ។

គាត់មានឈ្មោះថា Dave Evan មកពីក្រុង Weymouth ប្រទេសអង់គ្លេស បានចំណាយពេល អស់ ៣៥ថ្ងៃ ក្នុងការការកាត់ និង ប្រមូលផ្តុំបំណែកតូចៗ នៃរូបភាពរបស់ម្ចាស់ក្សត្រី Diamond Jubilee ទាំង ៣៣ ផ្ទាំង ដែលមានប្រវែងនៅលើបន្ទះឈើ សរុប ៦ម៉ែត្រ ហើយរូបភាពផ្គុំឡើង ពីបំណែកតូចៗ បែបនេះ ភាសាអង់គ្លេស គេហៅថា (Jigsaw)។ យ៉ាងណាមិញ នេះជារឿង ដ៏គួរអោយសោកស្តាយបំផុត សំរាប់គាត់ ហើយគាត់ត្រូវធ្វើឡើងវិញម្តងទៀត បន្ទាប់ពីការខិតខំប្រឹងប្រែង ទាំងប៉ុន្មាន ត្រូវក្លាយជាអសាបង់ ដោយសារតែ រូបភាពទាំងមូល ដែលគាត់ធ្វើរួចទៅហើយនោះ បានរលំបាក់មកក្រោមទាំងស្រុង។

សូមទស្សនារូបភាព និង វីឌីអូខាងក្រោម៖



តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]