បរទេស៖ បក្សីនិងសត្វល្មូនប្រហែលជាមិនស្រដៀងគ្នាទៅនឹងមនុស្សតាមរបៀបជាច្រើន ប៉ុន្តែការយំរបស់ពួកវាគឺស្រដៀងគ្នាទៅនឹងយើងដែរ។ សមាសភាពនៃទឹកភ្នែករបស់មនុស្សត្រូវបានគេស្គាល់យ៉ាងច្បាស់ ប៉ុន្តែរហូតមកដល់ពេលនេះមានការស្រាវជ្រាវតិចតួចណាស់ ចំពោះសមាសភាពនិងរចនាសម្ព័ន្ធនៃទឹកភ្នែក នៅក្នុងសត្វល្មូន បក្សី និងថនិកសត្វដទៃទៀត។

កង្វះការស្រាវជ្រាវអាចត្រូវបានគេចាត់ទុកថា ការយំគឺជារឿងអាម៉ាស់ ប៉ុន្តែការយល់ដឹងអំពីទឹកភ្នែករបស់សត្វផ្សេងៗ អាចផ្ដល់ឲ្យយើងនូវការព្យាបាលភ្នែក សម្រាប់មនុស្សនិងសត្វ ក៏ដូចជាការធ្វើឲ្យប្រសើរឡើងនូវការយល់ដឹង អំពីការបន្សាំរបស់សត្វ។ ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសប្រេស៊ីលបានប្រមូលសំណាកទឹកភ្នែករបស់សត្វដែលមានសុខភាពល្អ ពីសត្វបក្សីនិងសត្វល្មូនចំនួន៧ប្រភេទ រួមានសត្វកញ្ជ្រោង ទីទុយ ស្ទាំង សេក អណ្ដើក ក្រពើ និងកន្ធាយ។

ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសប្រេស៊ីលបានប្រមូលសំណាកទឹកភ្នែករបស់សត្វដែលមានសុខភាពល្អ

ការស្រាវជ្រាវថ្មីបានរកឃើញទាំងភាពស្រដៀងគ្នានិងខុសគ្នា នៃទឹកភ្នែករបស់មនុស្ស ដែលអាចជាគន្លឹះក្នុងការព្យាបាលសត្វនិងជំងឺភ្នែក។ ទឹកភ្នែករបស់ថនិកសត្វដូចជាឆ្កែនិងសេះមានលក្ខណៈស្រដៀងគ្នានឹងមនុស្ស ហើយវានៅមានភាពស្រដៀងគ្នានៃបរិមាណសារធាតុអេឡិចត្រូលីត្រ ក្នុងទឹកភ្នែកបក្សី សត្វល្មូន និងមនុស្ស (ប៉ុន្តែបក្សីនិងសត្វល្មូនមានកំហាប់ខ្ពស់ជាងមនុស្ស)។

ក្រុមអ្នកស្រាវជ្រាវក៏បានពិនិត្យមើលគំរូគ្រីស្ដាល់ ដែលបានកើតឡើងនៅដែលទឹកភ្នែកស្ងួត ដែលអាចផ្ដល់នូវការយល់ដឹង អំពីការប្រែប្រួលនៃប្រភេទទឹកភ្នែក និងសូម្បីតែបង្ហាញពីប្រភេទភ្នែកមួយចំនួន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ