អីយ៉ាស! Liverpool ចាប់ផ្ដើមបើកកិច្ចចរចាផ្ទេរយកខ្សែបម្រើជម្រើសជាតិអេស្ប៉ាញម្នាក់នេះហើយ

//s6.kh1.co/4a/4ac24dce49b89e355086faaea028a45f1545237a.jpg
កីទ្បា

 ១៤-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Liverpool ចាប់ផ្ដើមបើកកិច្ចចរចាផ្ទេរយកខ្សែបម្រើ Thiago ពី Bayern Munich ហើយ

អាល្លឺម៉ង់៖ យោងតាមប្រពភព័តមានក្នុងប្រទេសអាល្លឺម៉ង់បានឲ្យដឹងថា ក្លិបហង្សក្រហម Liverpool បានធ្វើការទាក់ទងទៅក្លិប Bayern Munich ចរចាផ្ទេរយកខ្សែបម្រើ Thiago

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ២៩ឆ្នាំ នៅសល់កុងត្រា១ឆ្នាំទៀតជាមួយនឹង Bayern ហើយរូបគេក៏បាន ផ្ដល់ដំណឹងទៅក្លិបកាលពីបញ្ចប់រដូវកាល ក្របខណ្ឌ​ Bundesliga  ថា គេចង់ស្វែងរកការប្រកួតប្រជែងថ្មីនៅកន្លែងផ្សេងទៀត។

  ខ្សែបម្រើ Thiago
  ខ្សែបម្រើ Thiago

ជាមួយគ្នានេះ ក្លិបយក្សអាល្លឺម៉ង់ ក៏បានទទួលការស្នើសុំរបស់ Thiago ផងដែរ ដោយអនុញ្ញាតឲ្យរូបគេចាកចេញក្នុងតម្លៃ៣០លានផោន (ឬប្រមាណ ៣៩លានដុល្លារ) ខណៈក្លិប Liverpool ជាបេក្ខភាពឈានមុខគេ ក្នុងការផ្ទេរយកជម្រើសជាតិអេស្ប៉ាញរូបនេះ។

  ខ្សែបម្រើ Thiago
  ខ្សែបម្រើ Thiago

យោងតាមរបាយការណ៍របស់កាសែត Bild កីឡាករ Thiago បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយ Liverpool ហើយ ជុំវិញការផ្ទេរទៅកាន់ទឹកដី Anfield ហើយបច្ចុប្បន្ន ក្លិបដែលដឹកនាំដោយលោក Jurgen Klopp កំពុងព្យាយាមចរចាបន្តទៀតជាមួយក្លិប Bayern Munich ។

  ខ្សែបម្រើ Thiago
  ខ្សែបម្រើ Thiago

គួររម្លឹកផងដែរថា Thiago បានផ្លាស់ពីក្លិប Barcelona ទៅចូលរួមជាមួយ Bayern Munich តាំងពីឆ្នាំ២០១៣មកម្ល៉េះ។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្លិបគីឡូធ្ងន់នៅ Bundesliga មួយនេះ បាន២៣២ប្រកួត ស៊ុតបញ្ចូលទីបាន៣១គ្រាប់។ មិនត្រឹមតែប៉ុណ្ណោះ រយៈពេល៧ឆ្នាំ នៅកីឡដ្ឋាន Allianz Arena គេរួមចំណែកជួយក្រុមលើកពានលីគកំពូលអាល្លឺម៉ង់ បាន៧ដង៕

ប្រភពmetro

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T