ប្រយ័ត្នខ្លួន! យករូបដើមពីគេមកកែ កម្មវិធី Photoshop នឹងបញ្ចុះកូដសម្ងាត់ពិសេស

//s4.kh1.co/07/078ed24136016dd47cff4e2c38204b3427dfac0b.jpg
បច្ចេកវិទ្យា

 ១៤-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធនេះនឹងមានប្រសិទ្ធិភាព ប្រសិនបើក្រុមហ៊ុននិងអង្គការកាន់តែច្រើនជ្រើសរើសប្រើវា។

បរទេស៖ កម្មវិធី Photoshop នឹងដាក់ស្លាកបន្ថែមទៅលើរូបភាពដែលអ្នកបានកែរួច ដែលនឹងផ្ដល់ព័ត៌មានអំពីប្រភពដើមរបស់ពួកវា។ ស្លាកទាំងនោះអាចប្រាប់អ្នកថា តើអ្នកណាជាម្ចាស់រូបដើម ក៏ដូចជាពេលវេលា និងទីកន្លែងដែលពួកគេបានថត។ ព័ត៌មានលម្អិតទាំងនោះត្រូវបានបញ្ចុះជាលេខកូដសម្ងាត់ ដើម្បីបញ្ជាក់ភាពត្រឹមត្រូវរបស់ពួកវា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

គំនិតផ្ដួចផ្ដើមនេះអាចថ្ងៃណាមួយនឹងជួយបណ្ដាញសង្គម ដូចជាហ្វេសប៊ុកនិង Twitter ជំរុញប្រព័ន្ធស្វ័យប្រវត្តិកម្មដែលពួកគេបានប្រើរួចហើយ ដើម្បីកំណត់រូបភាពមិនត្រឹមត្រូវ។ ឧទាហរណ៍ ពេលមានសោកនាដកម្មកើតឡើង មនុស្សចាប់ផ្ដើមចែករំលែករូបភាពជាច្រើន ពីកន្លែងកើតហេតុ ដូច្នេះបច្ចេកវិទ្យាអាចជួយប្រព័ន្ធទាំងនោះ ក្នុងការការពាររូបដើម នៅពេលនរណាម្នាក់អះអាងថា វាជាកម្មសិទ្ធិរបស់ពួកគេ ខណៈការចែកចាយកាន់តែរាលដាល។

ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធនេះនឹងមានប្រសិទ្ធិភាព ប្រសិនបើក្រុមហ៊ុននិងអង្គការកាន់តែច្រើនជ្រើសរើសប្រើវា។ ដើម្បីបង្កើតការប្រឆាំងនឹងរូបភាពខុសឆ្គង ដែលត្រូវបានគេចែករំលែកតាមអ៊ីនធឺណេត អ្នកផលិតកាំមេរ៉ា អ្នកអភិវឌ្ឍន៍សូហ្វវែរ បណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ នឹងចាំបាច់ត្រូវអនុវត្តតាមបទដ្ឋាន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T