បើ Man Utd ទិញ Sancho មិនបាននៅរដូវក្ដៅនេះទេ ក្លិបយក្សនៅ La Liga ទាំងពីរនេះអាចនឹងឆក់យកបាត់នៅរដូវកាលក្រោយ

//s4.kh1.co/f2/f2fe528616efd458882cee1ea948cd6f38433b3c.jpg
កីទ្បា

 ១៤-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បើ Man Utd ទិញ Sancho មិនបាននៅរដូវក្ដៅនេះទេ Barcelona និង Real Madrid អាចនឹងឆក់យកបាត់នៅរដូវកាលក្រោយ

បរទេស៖ ក្លិប Borussia Dortmund មានការរំពឹងទុកយ៉ាងមុតមាំថានៅចុងរដូវកាលក្រោយក្លិបយក្សទាំងពីរនៅក្រមខ័ណ្ឌ La Liga គឺ Barcelona និង Real Madrid នឹងចូលប្រជែងជាមួយក្លិប Manchester United ក្នុងការទិញយកកីឡាករ Jadon Sancho ទៅរួមក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

បើទោះបីជាទីផ្សារដោះដូរកីឡាករនៅសល់រយៈពេល៧សប្តាហ៍ទៀតឯណោះក៏ដោយក៏ Dortmund បានចេញមកបញ្ជាក់ម្តងហើយម្តងទៀតថាក្លិបមិនចង់ឲ្យ Sancho ផ្លាស់ប្តូរទៅណានោះទេ ពោលគឺចង់ឲ្យរូបគេលេងនៅ Bundesliga រដូវកាលក្រោយបន្តទៀត។ ហើយបើតាមរបាយការណ៍បានបញ្ជាក់ទៀតថា Man Utd អាចនឹងមានគូប្រជែងថ្មីក្នុងការទិញយកកីឡាករវ័យ២០ឆ្នាំរូបនេះនៅរដូវកាលក្រោយ។ 

  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

បើទោះបីជាកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនៅរដូវកាលនេះក្ដី ប៉ុន្តែនៅរដូវកាលក្រោយនៅពេលដែលសេដ្ឋកិច្ចប្រសើរឡើងវិញ ក្លិប Barcelona និង Real Madrid អាចនឹងមានលទ្ធភាពខ្ពស់ក្នុងការឆក់យក Sancho ពីក្រញាំបិសាចក្រហម Manchester United ។​ គួរឲ្យដឹងដែរថាមូលហេតុដែលធ្វើឲ្យមានការជាប់គាំងក្នុងការទិញយក Sancho ទៅទឹកដី Old Trafford ក៏ព្រោះតែ Man Utd មិនហ៊ានចាយដល់ចំនួនដែល Dortmund ទាមទារ ពោលគឺតម្លៃ១០៨លានផោន (ឬប្រមាណ១៤១លានដុល្លារ) ៕

  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T