អាយដលក្នុងដួងចិត្តទាំង២ដួង ចាស់ខ្លាំងម៉្លេះ មើលមិនចង់ស្គាល់

//s4.kh1.co/cc/cce4ff4864aae62629de66b15b56d24dd9dde7f2.png
តារា & កម្សាន្ដ

 ១៤-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មើលលែងចង់ស្គាល់ ពេលអាយដល ឈិនឡុង និងMR. Bean ប្រែប្រួល ចាស់ខ្លាំង ស្ថិតនៅក្នុងវ័យ៦០ជាងប្លាយ របស់ពួកគាត់

បរទេស៖ តើប្រិយមិត្តរាល់គ្នា ឆ្ងល់ទេថា តារាសម្តែងដែលអ្នកចូលចិត្តកាលពីកុមារភាព បង្កើតការចង់ចាំដ៏ល្អ និងនាំមកជូននូរភាពរីករាយកាលពីក្មេង របស់អ្នកគ្រប់គ្នា នាពេលបច្ចុប្បន្ននេះ ថារូបសម្បិត្តរបស់អាយដលដែលយើង គោរពស្រលាញ់ មើលទៅប្រែប្រួលយ៉ាងដូចម៉េចខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ថ្មីៗនេះ បានបែកធ្លាយ រូបថតប៉ុន្មានសន្លឹក​របស់ តារាសម្តែងសញ្ជាត្តិអង់គ្លេស លោក Rowan Atkinson ដែលអ្នកគ្រប់គ្នា បានស្គាល់ជា «MR. Bean» និងតារាសម្តែង និងជាអ្នកដឹងនាំរឿងលោក Jackie Chan ដែលហៅគាត់ថាជា «ឈិនឡុង» បានចែកចាយរូបរាងរបស់ពួកគេ បានប្រែជាចាស់ខ្លាំង ដូចតាចាស់ទៅហើយ មើលមិនចង់ស្គាល់នោះទេ។

បន្ថែមពីនេះ ស្ថិតនៅក្នុងវ័យ៦០ជាងប្លាយ គេប្រម៉ាញ់រូបភាពបានរបស់ តារាប្រុសទាំងពីររូបនេះ ដែលគេសង្កេតឃើញថា ពួកគាត់កាន់តែមានភាពវ័យជរាទៅហើយ ដោយពីមួយឆ្នាំទៅ មួយឆ្នាំ អ្វីដែលពិសេសនោះ ដែលមើលទៅ កាយសម្បាទានរបស់ពួកគាត់ បានប្រែជាចាស់ទ្រុមទ្រោម មិនចង់លែងស្គាល់ទៅហើយ។

ទោះជាយ៉ាងណាក្តី កេរ្តិ៍ឈ្មោះរបស់អ្នកទាំងពីរ នៅតែដក់ជាប់ក្រអៅបេះដូង របស់ទស្សនិកជន ជាពិសេសនោះ គ្រប់រឿងរបស់ពួកគាត់សុទ្ធសឹងទទួលបានគាំទ្រ និងបានការកោតសរសើរជាខ្លាំង ជាមួយទេពកោសល្យសម្តែង អ្វីដែលលើសពីនេះទៅទៀតនោះ រឿងរបស់គាត់ខ្លះ នៅតែមហាជន ទស្សនាកាលពីក្មេងរហូតដ៏ធំពេញវ័យ ក៏នៅតែល្អមើលជក់ចិត្តដដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

MR. Bean
MR. Bean
MR. Bean
MR. Bean
Jackie Chan
Jackie Chan
Jackie Chan
Jackie Chan
MR. Bean ក្នុងសភាពចាស់ខ្លាំង
MR. Bean ក្នុងសភាពចាស់ខ្លាំង
MR. Bean ក្នុងសភាពចាស់ខ្លាំង
MR. Bean ក្នុងសភាពចាស់ខ្លាំង
Jackie Chan ក្នុងសភាពចាស់ខ្លាំង
Jackie Chan ក្នុងសភាពចាស់ខ្លាំង
Jackie Chan ក្នុងសភាពចាស់ខ្លាំង
Jackie Chan ក្នុងសភាពចាស់ខ្លាំង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T