ជាសិស្សសំណព្វរបស់លោក Sarri តែបែរគ្រូបង្វឹកថ្មីរបស់ Juventus លែងត្រូវការកីឡាករទាំង២រូបនេះ

//s4.kh1.co/c2/c2e52957f17328ea3767bdfe59ef73dd0e0fb20f.jpg
កីទ្បា

 ១៤-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីកុងត្រារបស់ខ្សែបម្រើ Blaise Matuidi ត្រូវបានបញ្ចប់ដោយព្រមព្រៀងទាំងភាគីសងខាង ពេលនេះក្លិបសេះបង្កង់ Juventus បានត្រៀមខ្លួនជាស្រេចដើម្បីលក់កីឡាករទាំងពីររូបនេះ។

បន្ទាប់ពីកុងត្រារបស់ខ្សែបម្រើ Blaise Matuidi ត្រូវបានបញ្ចប់ដោយព្រមព្រៀងទាំងភាគីសងខាង ពេលនេះក្លិបសេះបង្កង់ Juventus បានត្រៀមខ្លួនជាស្រេចដើម្បីលក់កីឡាករទាំងពីររូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែប្រយុទ្ធ Gonzalo Higuain និង ខ្សែបម្រើកណ្តាល Sami Khedira ត្រូវបានគេរាការណ៍ថា ពួកគេអាចចាកចេញពីក្រុម Juventus នៅរដូវក្តៅនេះ ដោយកីឡាករទាំងពីរមិនស្ថិតក្នុងជម្រើសគ្រូបង្វឹកថ្មីលោក Andrea Pirlo នោះទេ។

កីឡាករ Hiquain និង កីឡាករ Khedira
កីឡាករ Hiquain និង កីឡាករ Khedira

ពេលនេះអ្វីដែលលោកផ្តោតខ្លាំងនោះគឺការរៀបចំយុទ្ធសាស្រ្តក្លិបសាជាថ្មី មុនលីគកំពូលអ៊ីតាលីចាប់ផ្តើមឡើងវិញនៅខែក្រោយនេះ។ លោក Pirlo បានមកកាន់តំណែងជាគ្រូបង្វឹក បន្ទាប់ពីការបណ្តេញលោក Maurizio Sarri ចេញពីតំណែង ក្រោយពីពួកគេបានធ្លាក់ចេញពីក្របខណ្ឌ Champions League នៅវគ្គ ១៦ ក្រុមចុងក្រោយ ដោយមានស្មើគ្នាជាមួយនឹងក្លិបបារាំង Lyon តែភាគីប្រកួតទទួលបានគ្រាប់បាល់ចំណេញក្រៅដី។

ខ្សែរប្រយុទ្ធ Hiquain និង Ronaldo
ខ្សែរប្រយុទ្ធ Hiquain និង Ronaldo

កីឡាករ Higuain បានបង្ហាញខ្លួនបាន ៤៤ ប្រកួត គិតគ្រប់ការប្រកួតទាំងអស់ឱ្យ Juventus កាលពីរដូវកាលកន្លងមក ដោយស៊ុតបញ្ចូលទីបាន ១១ គ្រាប់ បន្ទាប់ពីចំណាយពេលពាក់កណ្តាលរដូវកាល ២០១៨-១៩ ក្នុងការខ្ចីជើងមកពី Chelsea ក្រោមការដឹកនាំរបស់លោក Sarri ។

ខណៈអតីតកីឡាករ Real Madrid ខ្សែបម្រើ Khedira បង្ហាញខ្លួនបានត្រឹមតែ ១៨ប្រកួតប៉ុណ្ណោះ នៅរដូវកាល ២០១៩-២០ ហើយទម្រង់លេងរបស់កីឡាករវ័យ ៣៣ឆ្នាំរូបនេះក៏លេងមិនសូវបានល្អប៉ុន្មានដែរក្នុងមួយរយៈចុងក្រោយនេះ ទើបគ្រូបង្វឹកថ្មី Pirlo មិនបានដាក់អ្នកទាំងពីរនៅក្នុងផែនការរបស់លោក៕

ប្រភពGoal

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T